វប្បធម៌ ជំនឿ
សុបិនឃើញសម្អាតអាងចិញ្ចឹមត្រី ជាប្រផ្នូលសែនល្អខ្លាំងក្នុងជីវិត
សុបិនឃើញខ្លួនឯងកំពុងតែសម្អាតទឹកក្នុងអាងចិញ្ចឹមត្រី វាច្បាស់ជាសុបិនដែលបញ្ចាក់ថាអ្នកកំពុងតែនឿយហត់ខ្លាំងនៅសព្វថ្ងៃនេះ។ ព្រោះពេលសម្អាតយើងត្រូវការប្រើប្រាស់ថាមពល និងពេលវេលាច្រើនរហូតធ្វើឲ្យនឿយណាយ។
ត្បិតថាហត់អស់កំលាំងគ្មានបានសម្រាក ប៉ុន្តែយើងខ្ញុំសូមប្រាប់អ្នកថានេះគឺជាប្រផ្នូលដ៏ល្អមួយ។ បើយោងតាមទំនាយបានបញ្ចាក់ថា អ្នកនឹងជួបរឿងល្អក្នុងពេលឆាប់ៗនេះ។ អ្នកនឹងមានសំណាងបានមកពីការធ្វើដំណើរទៅកាន់ទីផ្សេងៗឬទីឆ្ងាយ។
ជាពិសេស ក្នុងអំឡុងពេលនេះ អ្វីក៏ដោយដែលអ្នកធ្វើនឹងហាក់រលូនទៅមុខដោយគ្មានបញ្ហាឬឧបសគ្គណាមួយមកយាយី។ អ្នកដែលគិតអាក្រក់លើអ្នក នឹងធ្លាក់លើគេវិញជាក់ជាមិនខានទេ។ អ្វីកាន់តែពិសេសនោះ អ្នកនឹងមានភាពទាក់ទាញខ្លាំងចំពោះភេទផ្ទុយចំពោះបុគ្គលដែលនៅលីវច្រើនឆ្នាំហើយ។ ស្នេហាអ្នកនៅលីវ ត្រៀមខ្លួនត្រេកអរព្រោះមានឱកាសបានជួបគូស្រករ។ អ្វីដែលត្រូវប្រយ័ត្នគឺទម្លាប់របស់អ្នកមានចិត្តត្រជាក់ពេក ហើយស្រលាញ់ខ្លាំងពេក។ ត្រូវចងចាំថា គ្រប់ពេលវេលា អ្នកត្រូវតែស្រលាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកដទៃ។
រីឯអ្នកមានគូស្វាមីភរិយាពេលនេះជាពេលវេលាដ៏ល្អដែលអ្នកទាំណងពីរឡាញ់គ្នាខ្លាំង។ ប្រសិនបើអ្នកកំពុងគិតចង់មានកូនក្នុងអំឡុងពេលនេះអ្នកគួរតែខំប្រឹងប្រែងទាំងពីរនាក់ទើបបានកូនដូចបំណង។
ចំណែកបញ្ហាហិរញ្ញវត្ថុចាត់ទុកថាល្អប្រសើរ មានចាយមិនខ្វះខាត មានលាភសំណាងចូលមកតិចតួចគាប់ប្រសើរខ្លះៗ។អ្វីដែលអ្នកត្រូវប្រយ័ត្នគឺការចំណាយលើសពីតម្រូវការដែលអាចនាំឲ្យមានបញ្ហា។ ចំពោះការងារ អ្នកនឹងទទួលបានការមើលថែនិងការគាំទ្រយ៉ាងខ្លាំងពីថៅកែ និងអ្នករួមការងារ។ ប្រសិនបើអ្នកមិនចង់ឲ្យការងាររបស់អ្នកមានកំហុស រាល់ពេលធ្វើអ្វីមួយ អ្នកត្រូវមានស្មារតីឲ្យបានច្រើន។ កុំប្រញាប់ប្រញាល់ ឬរញ៉េរញ៉ៃពេក សរុបមកគឺចាត់ទុកថាល្អ ហើយបើអ្នកគិតចង់វិនិយោគលើអ្វីក៏ដោយ។ អ្នកអាចធ្វើវាបានព្រោះអ្នកមានឱកាសទទួលបានប្រាក់ច្រើន៕

គ្រូ ណុប

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ