វប្បធម៌ ជំនឿ
កាលបើសុបិនឃើញព្រះគណេស ជាសំណាងធំក្នុងជីវិតជិតមកដល់
ព្រះគណេសគឺជាទេវតានៃព្រហ្មញ្ញសាសនា ហិណ្ឌូសាសនា ព្រះវេទ និងជាទេពរបស់ឥណ្ឌា ប្រសិនបើអ្នកគេងសុបិនឃើញព្រះគណេសឬ Ganesha យោងតាមការទស្សទាយបានបញ្ចាក់ថា ជាសុបិនល្អនិងនាំតែសំណាងល្អ អ្នកនឹងរួចផុតពីសំណាងអាក្រក់ និងទុក្ខព្រួយទាំងឡាយ។
ចំណែកបញ្ហាសុខភាពនាពេលនេះចាត់ទុកថាល្អប្រសើរច្រើន ដោយមិនមានជំងឺអ្វីមករំខានអ្នកទេ។ រាល់ការគិតប៉ងបើគិតអ្វីក៏សម្រេចហើយជោគជ័យដូចបំណងប្រាថ្នាជាក់ជាមិនខាន។ ប៉ុន្តែអ្វីដែលត្រូវប្រយ័ត្នក្នុងដំណាក់កាលនេះ ប្រសិនបើនរណាម្នាក់ដែលមិនស្គាល់នាំអ្វីមួយមកអ្នក កុំចេះតែទទួលយក ប្រយ័ត្ននាំបញ្ហានាំទុក្ខទោសដល់ខ្លួនឯង។
ចំពោះបញ្ហាស្នេហា ក្នុងកំឡុងពេលនេះអ្នកនៅលីវអាចជួបគូស្រកដែលចង់បានមកជាយូរ។ ជាពិសេសអ្នកក៏មានមន្តស្នេហ៍ខ្លាំងៗសម្រាប់អ្នកភេទផ្ទុយផងដែរ។ ស្នេហារបស់អ្នក ជួបគ្នាក្នុងឱកាសជួបជុំក្នុងកម្មវិធីផ្សេងៗ។
សម្រាប់អ្នកដែលមានគូគាប់មេត្រីឬជាគូស្វាមីភរិយា ស្នេហារបស់អ្នកអាចនឹងមានបញ្ហាប៉ះពាល់គ្នាក្នុងរឿងមួយចំនួន។ ប៉ុន្តែវានឹងគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ដែលយើងអាចអភ័យទោសឲ្យគ្នាទៅវិញទៅមក។ ដូច្នេះត្រូវប្រើភាពស្ងប់ស្ងាត់និងការអត់ធ្មត់ដើម្បីជួយទំនុកចិត្តគ្នាទៅវិញទៅមកឲ្យបានល្អប្រសើរ។
ហិរញ្ញវត្ថុវិញនាពេលនេះត្រូវបានគេចាត់ទុកថាល្អ មានប្រាក់ចាយល្មមមិនខ្ជះខ្ជាយ។ ប៉ុន្តែអ្នកត្រូវប្រយ័ត្នក្នុងការចំណាយប្រាក់របស់អ្នក។ ទ្រព្យរបស់អ្នកនៅពេលនេះ បើអ្នកគិតចាប់យកឱកាសនោះចាត់ទុកថាល្អ។
ចំណែកការងារវិញមិនជាបញ្ហាណាស់ណាទេ អ្នកនិងមានឱកាសជោគជ័យក្នុងអាជីពដែលខំប្រឹងកន្លងមក។ ក្នុងនោះផងដែរ មានមនុស្សពេញវ័យដែលមានចិត្តសប្បុរស និងចេះជួយ។ ដូច្នេះការងារអាចចាត់ទុកថាមានភាពរីកចម្រើនខ្លាំង។ បើអ្នកណាគិតធ្វើជំនួញ ឬវិនិយោគនោះចាត់ទុកថាល្អ ហើយប្រាកដជាទទួលបានជោគជ័យទៅថ្ងៃមុខមិនខាន៕

គ្រូ ណុប
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


