Connect with us

កីឡា

Harry Maguire ថា ការសម្រេចចិត្តបន្តនៅ Man Utd ជារឿងត្រឹមត្រូវ

បានផុស

នៅ

ខ្សែ​ការពារ Harry Maguire ចាត់ទុកការ​សម្រេច​ចិត្ត​​របស់ខ្លួនក្នុងការបន្តរួមរស់ជាមួយក្លិប Manchester United ជា​រឿង​ត្រឹម​ត្រូវ បន្ទាប់​ពី​​ទទួលបានឱកាស​បង្ហាញ​ខ្លួន​ញឹក​ញាប់​វិញ​ក្រោមអ្នកចាត់ការ Erik ten Hag។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Maguire បានបាត់ឱកាសបង្ហាញខ្លួនច្រើនប្រកួតនៅ Man Utd កាលពីរដូវកាលមុន ដោយមាន Raphael Varane, Lisandro Martinez និង Victor Lindelof ជាជម្រើសដែលលោក Ten Hag ដាក់ឱ្យលេងនៅតំបន់ការពារកណ្តាល ហើយត្រូវបានលេច​ឮព័ត៌មានជុំ​វិញ​ការ​ផ្លាស់ទៅកាន់ក្លិប West Ham United នៅក្នុងទីផ្សារដោះដូរកីឡាករមុនចាប់ផ្ដើមរដូវ​កាលថ្មី។

ទោះជាយ៉ាងណា កីឡាករវ័យ៣០ឆ្នាំរូបនេះបាន​សម្រេច​បន្ត​ស្នាក់នៅ និងបានទាញយកអត្ថប្រយោជន៍ពីការរងរបួសរបស់ Varane និង Martinez ដើម្បីបង្កើត​ឱកាស​ខ្លួនឯងឡើងវិញសម្រាប់​ជម្រើស​ដំបូង​របស់ United ដោយចាប់ផ្តើមការប្រកួត៨ប្រកួតចុងក្រោយ។

ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបាននិយាយ បន្ទាប់ពីក្រុមបិសាចក្រហម Manchester United យកឈ្នះលើ Luton Town ១-០ កាលពីថ្ងៃសៅរ៍ (១១ ខែវិច្ឆិកា) ថា ៖«Rapha (Varane) និង Licha (Lisandro Martinez) លេងបានយ៉ាងអស្ចារ្យ និងរក្សា Clean Sheet ជាច្រើន។ ខ្ញុំមានឱកាសពីរទៅបីលើកកាលពីរដូវកាលមុន តែ​ខ្ញុំ​ឈឺ របួសពីរដង ដូច្នេះខ្ញុំមិន​បាន​លេង​​ច្រើន​ទេ។ តែ​ឥឡូវនេះខ្ញុំអាច​លេង​វិញ​បាន។ ខ្ញុំពិតជារីករាយនឹងបាល់ទាត់របស់ខ្ញុំ ហើយខ្ញុំពិតជារីករាយក្នុងការលេងឱ្យក្លិបនេះ»។

United ដែលឈរលេខ៦ ក្នុងក្របខ័ណ្ឌ Premier League នឹងធ្វើដំណើរ​ទៅ​ប៉ះ​ក្រុមលេខ១៤ Everton នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីការសម្រាករបស់ក្រុមជម្រើសជាតិ ខណៈរូបគេក៏ជាប់ជម្រើសជាតិអង់គ្លេស ប្រកួតជម្រុះ EURO ដែរ៕

កីឡាករ Harry Maguire

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ goal.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣៩ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម