ព័ត៌មានអន្ដរជាតិ
Sniper អ៊ុយក្រែន បំបែកឯតទគ្គកម្មពិភពលោក ដោយបាញ់សម្លាប់ទាហានរុស្ស៊ី នៅចម្ងាយឆ្ងាយបំផុត ៣.៧៩គីឡូម៉ែត្រ
អ្នកលបបាញ់ (Sniper) ជនជាតិអ៊ុយក្រែនម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក បន្ទាប់ពីបាញ់សម្លាប់ទាហានរុស្ស៊ីពីចម្ងាយ៣.៧៩គីឡូម៉ែត្រ ជាមួយនឹងកាំភ្លើងដែលមានឈ្មោះថា “Lord of the Horizon”។
ទាហានដែលសុំមិនបញ្ចេញឈ្មោះរូបនេះ គឺជាអ្នកបម្រើការក្នុងសេវាសន្តិសុខអ៊ុយក្រែន (SBU) ហើយពេលនេះ គាត់បានបំបែកកំណត់ត្រាចាស់ដែលធ្វើបានដោយអ្នកលបបាញ់ប្រតិបត្តិការពិសេសកាណាដានៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៧ ដោយកាលនោះមានចម្ងាយ ៣.៥៤គីឡូម៉ែត្រ។
SBU និយាយថា “អ្នកលបបាញ់របស់យើង កំពុងសរសេរជាថ្មីនូវក្បួននៃការបាញ់ស៊ីបជាសកល ដោយបង្ហាញពីសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបាន ដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅចម្ងាយដ៏គួរឲ្យកត់សម្គាល់”។
ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែនមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀត ដូចជា ពេលវេលានៃការបាញ់ ឬទីកន្លែងថតបាននោះទេ។
តាមការផ្សាយពីគេហទំព័រ Firearms Blog, កាំភ្លើង “Lord of the Horizon” ត្រូវបានបង្កើតឡើងនិងផលិតដោយ MAYAK ដែលជាក្រុមហ៊ុនផលិតអាវុធរបស់អ៊ុយក្រែន ហើយមានរូបរាងដ៏ធំសម្បើមប្រវែង១.៨២ម៉ែត្រ ហើយបើដាក់គ្រាប់ត្រឹមត្រូវ កាំភ្លើងនេះអាចបាញ់ចេញគ្រាប់ ដែលធ្វើដំណើរលឿនជាងល្បឿនសំឡេងជិត ៣.០៤ គីឡូម៉ែត្រឯណោះ ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្រ្តីបាញ់ស៊ីបដៃឯក “Charcoal” ក្លាយជាវីរនារី អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


