Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព អ៊ីស្រាអែល ឡោមព័ទ្ធតំបន់មួយទៀតនៅភាគខាងជើង ហ្គាហ្សា និងត្រៀមបើកការវាយលុកតាមជើងគោក

បានផុស

នៅ

កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអង្គារបានប្រកាសឡោមព័ទ្ធទាំងស្រុងនូវតំបន់ Jabalia ភាគខាងជើងហ្គាហ្សា ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការវាយលុកតាមជើងគោកទ្រង់ទ្រាយធំបន្ថែមទៀត ក្នុងគោលដៅកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំងរបស់យើងបានបើកការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ Jabalia ដែលជាជំរំជនភៀសខ្លួន និងជាទីប្រជុំជនមានពលរដ្ឋរស់នៅច្រើនបំផុតក្នុងតំបន់ហ្គាហ្សា ដើម្បីត្រៀមខ្លួនសម្រាប់សមរភូមិប្រយុទ្ធតាមជើងគោកបន្ថែមទៀត” ។

ស្របពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលក៏បានអះអាងបំផ្លាញច្រកចូលផ្លូវរូងក្រោមដីចំនួន ៣ កន្លែងដែលកំពុងប្រតិបត្តិការដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស រួមជាមួយជើងទម្របាញ់គ្រាប់រ៉ុកកែតជាច្រើន ហើយនេះក៏ជាសញ្ញា​បើក​ផ្លូវ​សម្រាប់​ទាហានក្នុងការវាយទម្លុះចូលជ្រៅទៅកាន់​តំបន់ Jabalia ផងដែរ ។

នេះគឺជាប្រតិបត្តិការវាយទម្លុះចូលទៅក្នុងតំបន់មួយផ្សេងទៀតប្រឆាំងនឹងតំបន់ហ្គាហ្សា ខណៈកាលពីថ្ងៃទី២៧ ខែតុលា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការជើងគោកដំណាក់កាលទី ២ ដ៏សាហាវរបស់ខ្លួនរួចទៅហើយ លើតំបន់របស់ប៉ាឡេស្ទីនមួយនេះ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងទៀតថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីសរុប ៩,៧៦០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល ថា ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ឥណ្ឌូណេស៊ី នៅតំបន់ ហ្គាហ្សា គឺ “ស្របតាមច្បាប់អន្តរជាតិ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម