ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកកម្ទេចម៉ាស៊ីនភ្លើងរបស់មន្ទីរពេទ្យ ឥណ្ឌូណេស៊ី នៅតំបន់ហ្គាហ្សា
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារទម្លាក់គ្រាប់បែកកម្ទេចម៉ាស៊ីនភ្លើងរបស់មន្ទីរពេទ្យឥណ្ឌូណេស៊ីដែលមានទីតាំងនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ។

អ្នកនាំពាក្យក្រសួងលោក Ashraf al-Qudra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “មន្ទីរពេទ្យឥណ្ឌូណេស៊ីទទួលរងនូវការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងយ៉ាងសន្ធាប់ ជាពិសេសគឺបានកំណត់គោលដៅទៅម៉ាស៊ីនភ្លើងដើម្បីផ្ដាច់ចរន្តអគ្គិសនី ក៏ដូចជាលើអគារធំៗរបស់មន្ទីរពេទ្យផងដែរ ខណៈរហូតមកដល់ពេលនេះជីវិតរបស់អ្នកជំងឺ និងបុគ្គលិកពេទ្យប្រមាណ ២០០ នាក់គឺស្ថិតក្នុងហានិភ័យ ចំពេលមានការវាយប្រហារមិនស្រាកស្រាន្តបែបនេះ” ។
ទន្ទឹមនោះ ការវាយប្រហារនេះបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការផ្អាកបាញ់មនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលនឹងចាប់ផ្ដើមអនុវត្តនៅតំបន់ហ្គាហ្សាស្ទ្រីបនៅម៉ោង ៧ ព្រឹកថ្ងៃសុក្រនេះ ។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីជាង ១០,១៥០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សលើស ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កងទ័ព អ៊ីស្រាអែល ប្រទះផ្លូវរូងក្រោមដីថ្មីមួយទៀតរបស់ក្រុមហាម៉ាស បំពាក់ដោយម៉ាស៊ីនត្រជាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


