ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាក់ថា មិនមានអ្វីប្លែកឡើយដែល ចិន ផ្អាកជើងហោះហើរចូលមកក្នុងប្រទេស
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ចេញបញ្ជាក់ថា ការលុបចោលជើងហោះហើរពីចិនចូលមកក្នុងប្រទេសថៃ គឺមិនមានអ្វីដែរប្លែកនោះឡើយ ដោយសារតែមានក្រុមហ៊ុនអាកាសចរណ៍ចិនជាង ៤០ ភាគរយបានស្នើសុំផ្អាកការហោះហើរ ។

លោក Suttipong Kongpool ប្រធានអាកាសចរណ៍ស៊ីវិលថៃលើកឡើងថា វាជារឿងធម្មតាប៉ុណ្ណោះដែលក្រុមហ៊ុនចិនផ្អាកការហោះហើរមកកាន់ប្រទេសថៃ ដោយសារតែវាជារដូវកាលមិនសូវមានទេសចរចូលមកទស្សនាកម្សាន្ត ទើបធ្វើឲ្យអ្នកដំណើរមានការថយចុះបែបនេះ ។
លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍តែងតែធ្វើដូច្នេះដើម្បីធានាបានប្រាក់ចំណេញ ហើយរហូតមកដល់ពេលនេះ សំណើត្រូវបានធ្វើឡើងស្របតាមបទប្បញ្ញត្តិដែលមានស្រាប់ ។
ក្រោមបទប្បញ្ញត្តិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានបំណងប្រគល់ពេលវេលាហោះហើរមកវិញ ត្រូវតែជូនដំណឹងដល់អាជ្ញាធរយ៉ាងហោចណាស់ ៧ ថ្ងៃមុនកាលបរិច្ឆេទដែលបានគ្រោងទុក ហើយក្រុមហ៊ុនអាកាសចរណ៍ដែលខកខានក្នុងការធ្វើប្រតិបត្តិការសេវាកម្ម ក្នុងពេលកំពុងកាន់ជើងហោះហើរ អាចប្រឈមនឹងការផាកពិន័យ ឬអាចត្រូវបានរារាំងមិនឲ្យហោះហើរទៅកាន់អាកាសយានដ្ឋានតាមគោលដៅ ។

លោក Suttipong បានឲ្យដឹងទៀតថា ពេលវេលាដែលមិនបានប្រើនោះ នឹងត្រូវបានផ្តល់ឲ្យក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់ផ្សេងទៀត ដូចជា អឺរ៉ុបខាងលិច និងតំបន់ Scandinavia ដែលបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធានាសិទ្ធិចុះចតនៅក្នុងប្រទេសថៃ ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ដោយសារទីផ្សារទាំងនេះទំនងជាមិនអាចបង្កើនភ្ញៀវទេសចរច្រើន រដ្ឋាភិបាលកំពុងសម្លឹងមើលទីផ្សារផ្សេងទៀតដូចជា ឥណ្ឌា កាហ្សាក់ស្ថាន រុស្ស៊ី និងតៃវ៉ាន់វិញ ។

ប្រទេសចិន បានរួមចំណែកដ៏ធំបំផុតនៃកំណើនភ្ញៀវទេសមកលេងថៃ ខណៈបច្ចុប្បន្ន សេដ្ឋកិច្ចចិនក៏កំពុងជួបប្រទះការធ្លាក់ចុះដូចគ្នា ។ យោងតាមការបញ្ជាក់ពី CAAT បានឲ្យដឹងថា នៅឆ្នាំក្រោយពេលវេលាហោះហើរនឹងមានដល់ ២១,៩២៣ ដង ដែលក្នុងនោះមាន ១៣,២៧៨ ដង ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ទទួលយក ។
ដោយឡែកនៅឆ្នាំនេះវិញ ភ្ញៀវទេសចរចិនមានចំនួនត្រឹមតែ ១២.៩ ភាគរយប៉ុណ្ណោះ នៃភ្ញៀវអន្តរជាតិសរុបដែលបានមកដល់ប្រទេសថៃ ប៉ុន្តែសម្រាប់សមាមាត្រនៅឆ្នាំក្រោយអាចនឹងកើនឡើងដល់ ១៥ ទៅ ១៦ ភាគរយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


