កីឡា
មហាសន្និបាតគុនខ្មែរអន្តរជាតិអនុម័តគោលការណ៍សំខាន់៦ចំណុច
សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានរៀបចំមហាសន្និបាតរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានអនុម័តគោលការណ៍សំខាន់ចំនួន៦ចំណុចដើម្បីជំរុញអភិរក្ស និងអភិវឌ្ឍគុនខ្មែរលើឆាកអន្តរជាតិ។

មហាសន្និបាតមានការចូលរួមពីសមាជិកផ្ទាល់ចំនួន១៧ប្រទេស និងប្រទេសជាសមាជិកបានផ្តល់សិទ្ធិប្រទានជាង៤០ប្រទេសទៀតដែលសរុបមានចំនួន៦០ប្រទេសបានគាំទ្រដល់សេចក្តីសម្រេចរបស់មហាសន្និបាត។

មហាសន្និបាតដែលមានបេសកកម្ម«អភិរក្សដើម្បីអភិវឌ្ឍគុនខ្មែរ និងអភិវឌ្ឍដើម្បីអភិរក្សគុនខ្មែរ»បានសម្រេចគោលការណ៍សំខាន់ៗចំនួន៦ដូចខាងក្រោម៖
- សហព័ន្ធគុនខ្មែរអន្តរជាតិ និងសមាជិកគុនខ្មែរអន្តរជាតិទាំងអស់បានឯកភាពគ្នារក្សាឲ្យបាននូវនិរន្តរភាពនៃការរៀបចំការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។
- សហព័ន្ធគុនខ្មែរអន្តរជាតិបាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងយន្តការគ្រប់គ្រង ការដឹកនាំសមាជិកទាំង៦០ប្រទេស និងបង្កើនសមាជិកភាពបន្ថែមឲ្យបានដល់៧៥ប្រទេសក្នុងអាណត្តិ៥ឆ្នាំទៀត ចាប់ពីឆ្នាំ២០២៤ ដើម្បីឈានទៅដាក់ពាក្យស្នើសុំទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអង្គការកីឡាអន្តរជាតិពាក់ព័ន្ធ។
- សហព័ន្ធគុនខ្មែរអន្តរជាតិអំពាវនាវសុំការឧបត្ថម្ភគាំទ្រឲ្យមាន«ចលនាជាតិអភិវឌ្ឍគុនខ្មែរ»ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិ ការបញ្ចូលកីឡាគុនខ្មែរអន្តរជាតិទៅក្នុងកីឡាអូឡាំពិក។
- សហព័ន្ធគុនខ្មែរអន្តរជាតិបើកទ្វារចំហជានិច្ចរង់ចាំទទួលសមាជិកភាពគុនខ្មែរពីគ្រប់ប្រទេសទូទាំងពិភពលោក។
- មហាសន្និបាត និងការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ នឹងធ្វើនៅប្រទេសកម្ពុជា ប៉ុន្តែការប្រកួតចាប់ពីឆ្នាំ២០២៥នឹងធ្វើនៅតាមប្រទេសជាសមាជិកដែលស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះ។ ប្រសិនបើគ្មានប្រទេសជាសមាជិកស្នើសុំធ្វើម្ចាស់ផ្ទះ កម្ពុជាត្រូវរក្សាសិទ្ធិរៀបចំធ្វើឲ្យរក្សានិរន្តរភាពព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។
- សហព័ន្ធគុនខ្មែរអន្តរជាតិប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍យុត្តិធម៌ (Fair Play) និងគោលការណ៍កីឡាស្អាតស្អំ (Clean Sport) ដោយគោរពបទដ្ឋានគតិយុត្តនៃការប្រឆាំងដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំង (Anti-Doping Rule៕

សូមបញ្ជាក់ថា កម្ពុជាបានរៀបចំមហាសន្និបាតគុនខ្មែរអន្តរជាតិកាលពីថ្ងៃទី២៥ ខែវិច្ឆិកា និងបានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនខ្មែរពិភពលោករយៈពេល៣ថ្ងៃនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


