Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំក្រោយ ថៃ រៀបចំពិធីបុណ្យសង្ក្រាន្ត មួយខែពេញ

បានផុស

នៅ

ឆ្នាំ២០២៤ គណៈកម្មាធិការរដ្ឋាភិបាលថៃ នឹងប្រារព្ធពិធីបុណ្យ សង្ក្រាន្ត ពេញមួយខែមេសាតែម្តង ពោលគឺមិនរៀបចំត្រឹម៣ថ្ងៃដូចប្រពៃណីឡើយ ក្នុងគោលបំណង ធ្វើឲ្យប្រទេស ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពិភពលោកកំពូលទាំង១០ សម្រាប់ពិធីបុណ្យ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំគណបក្សភឿថៃលោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិ បានប្រកាសផែនការនេះនៅថ្ងៃទី១ខែធ្នូ នៅលើទំព័រ Facebook របស់ខ្លួន។

លោកស្រីនិយាយថា ផែនការថាមពលទន់សម្រាប់ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ ដោយមានអនុគណៈកម្មការចំនួន១២នៅទូទាំងឧស្សាហកម្មទាំង១១ បានស្នើសុំថវិកាដើម្បីជំរុញសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។

លោកស្រី Paetongtarn Shinawatra (រូបថត៖ Nation)

លោកស្រីបន្តថា “ប្រធានបទដ៏គួរឲ្យរំភើបមួយទៀតដែលត្រូវបានពិភាក្សា គឺផែនការសម្រាប់ពិធីបុណ្យ សង្ក្រាន្ត នៅឆ្នាំក្រោយ។ ​សង្ក្រាន្ត​លើក​ក្រោយ​នឹង​មិន​ដូច​ឆ្នាំ​មុនៗ​ឡើយ ព្រោះ​យើង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ “​បុណ្យលេងទឹក​ពិភពលោក និងបាតុភូត​សង្ក្រាន្ត​”។

សង្ក្រាន្តឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលប្រារព្ធមិនមែនត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺពេញមួយខែមេសាតែម្តង នៅក្នុងខេត្តទាំង៧៧ ទូទាំងប្រទេស។

(រូបថត៖ Nation)

ទោះបីជាយ៉ាងណាក៏ដោយ ពិធីបុណ្យធំគឺនៅតែធ្វើឡើងក្នុងអំឡុងពេល៣ថ្ងៃដដែល ខណៈថ្ងៃនៅសល់ក្នុងរយៈពេលមួយខែនេះ នឹងមានការរៀបចំពិធីវប្បធម៌ផ្សេងៗ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ខែវិច្ឆិកា គណៈកម្មាធិការបានជួបប្រជុំ និងសម្រេចកញ្ចប់ថវិកាចំនួន ៥.១៦ ពាន់លានបាត ដើម្បីលើកកម្ពស់ថាមពលទន់របស់ប្រទេសថៃ ដែលនឹងបង្កើតប្រាក់ចំណូលមកវិញសម្រាប់វិស័យទេសចរណ៍ និងឧស្សាហកម្មពាក់ព័ន្ធ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times, Bangkok Post

ចុចអាន៖ ព្រឹត្តិការណ៍សង្ក្រាន្ត​ឆ្នាំនេះ ខេត្ត​បាត់ដំបង អាច​ទាញ​កំណើន​ភ្ញៀវ​ក្នុង​រយៈពេល​៣​ថ្ងៃ​បាន​ជាង​១​លាន​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម