Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍សង្ក្រាន្ត​ឆ្នាំនេះ ខេត្ត​បាត់ដំបង អាច​ទាញ​កំណើន​ភ្ញៀវ​ក្នុង​រយៈពេល​៣​ថ្ងៃ​បាន​ជាង​១​លាន​នាក់

បានផុស

នៅ

បាត់ដំបង ៖ បើ​យោង​តាម​របាយការណ៍​ជា​ផ្លូវការ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត ស្តីពី​សកម្មភាព​ស្ថានភាព​ទូទៅ និង​ចំនួន​ភ្ញៀវ ទេសចរ បានបង្ហាញ​ឲ្យ​ដឹង​ថា នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ រយៈ​០៣​ថ្ងៃ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២៣​ ចំនួន​ភ្ញៀវទេសចរ​សរុប ១,៥០០,១៦៨ នាក់ កើន​ឡើង​១៦៥,២៣% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២ មាន ៥៦៥,៦១៨ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែល​ក្នុង​នោះ​ចំនួន​ភ្ញៀវទេសចរ​ជាតិ ១,៤៩៧,៤២១ នាក់ កើនឡើង ១៦៥.២៦% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២ មាន ៥៦៤,៥០៧​នាក់ និង ភ្ញៀវទេសចរ​អន្តរ​ជាតិ ២,៧៤៧ នាក់ កើនឡើង ១៤៧.២៥% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២ មាន ១,១១១ នាក់។

លោក ហម អា​រុណ ប្រធានការិយាល័យ​ឧស្សាហកម្ម ទេសចរណ៍​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កំណើន​ភ្ញៀវទេសចរ​ខាងលើ​នេះ គឺមាន​បែងចែក​តាម​គោលដៅ​គោល​សំខាន់ៗ​មានដូចជា​ តាម​រមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍​នានា ចំនួន​ភ្ញៀវ​ទេ សចរ​សរុប ៤៤៨,១៤៩ នាក់ ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ៤៤៧,១៥២​នាក់ ភ្ញៀវទេសចរ អន្តរជាតិ​មាន​ចំនួន ៩៩៧​នាក់។

ព្រឹត្តិការណ៍​សង្ក្រាន្ត ចំនួន​ភ្ញៀវទេសចរ​សរុប ១,០៥២,០១៩ នាក់ ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១.០៥០,២៦៩​នាក់ ភ្ញៀវ​ទេស ចរ​អន្តរជាតិ​មាន​ចំនួន ១,៧៥០​នាក់ តំបន់​ត្រជាក់ចិត្ត មាន ៤១៦,៤០៧​នាក់ សង្ក្រាន្ត ពិព័រណ៍​និង​តំបន់​ផ្សេងៗ មាន​៦៣៥,៦១២ នាក់។

លោក​បន្ត​ថា កំណើន​ភ្ញៀវ​យ៉ាង​សន្ធឹកសន្ធាប់​ដែល​បាន​សម្រុក​មក​កម្សាន្ត ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​ខេត្តបាត់ដំបង​ឆ្នាំនេះ គឺ​តាមរ​យៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​ឆ្នាំ​២០២៣​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​សប្បាយរីករាយ​យ៉ាង​ច្រើន​បែបនេះ​។

ក្នុង​នោះ​ក្រុមការងារ​មន្ទីរ​ទេសច​រណ៍​បាន​បែក​ចែក​កម្លាំង​ចុះ​ត្រួតពិនិត្យ​ចរន្ត​ទេសចរ ស្ថានភាព​ទេសចរណ៍ និង​ពង្រឹងគុណភាព ផលិតផល និង​សេវាកម្ម​ទេសចរណ៍​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្តបាត់ដំបង ផងដែរ ។ ដោយ​ក្រុមការងារ​មន្ទីរ​ទេសច​រណ៍ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង ដើម្បី​សម្រួល​ចរាចរណ៍ រៀបចំ​សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ ទេសចរណ៍ និង​ទទួលបាន​លទ្ធផល​ល្អ​តាម​ការគ្រោងទុក៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ពីប្រទេសចិន​ ប្រមុខដឹកនាំកម្ពុជាផ្ញើសារ​ដល់ជនរួមជាតិ ក្រោយ​រមណីយដ្ឋានប្រាសាទកោះកេរ​ដាក់បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅ រុស្ស៊ី ហើយត្រលប់ទៅ កូរ៉េខាងជើង វិញមិនមែនដោយដៃទទេ (មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

​ប្រកាសផ្លូវការ​មុននេះ​! ទីបំផុត​​រមណីយដ្ឋានកោះកេរត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធ​លើសមរភូមិឡើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ម្ចាស់ហាងនំប៉័ងសាច់នៅ វៀតណាម ជួបវិបត្តិផ្លូវចិត្ត ក្រោយភ្ញៀវពុលអាហារជាង ១០០ នាក់

Sokha Hotels

ព័ត៌មានពេញនិយម