ព័ត៌មានអន្ដរជាតិ
ផ្ទុះអំពើហិង្សាក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា ប៉ូលិសបាញ់គ្រាប់ពិតលើបាតុករ
អំពើហិង្សាបានផ្ទុះឡើងនៅថ្ងៃទី៤ នៃការតវ៉ាប្រឆាំងនឹងរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី៩ខែកុម្ភៈ ប៉ូលិសបានចាប់ផ្តើមបំបែកក្រុមបាតុករនៅទីក្រុង ណៃពិដោ ដោយប្រើទាំងគ្រាប់កាំភ្លើងជ័រនិងគ្រាប់ពិត។

ស្ត្រីម្នាក់ត្រូវបានគេបាញ់ចំក្បាលអំឡុងការតវ៉ា ហើយពេលនេះនាងកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។
គ្រូពេទ្យម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “អ្នកជំងឺនៅតែដកដង្ហើមយឺតៗដោយមានជំនួយពីឧបករណ៍ដកដង្ហើម”។

ការបាញ់ដោយប៉ូលិសក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់រងរបួសខណៈម្នាក់ក្នុងចំណោមពួកគេ ត្រូវបានបាញ់ចំទ្រូងដោយគ្រាប់កាំភ្លើងពិត។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុង ណៃពិដោ។

គ្រូពេទ្យបាននិយាយថា “គ្រាប់កាំភ្លើងបានចូលក្នុងខ្លួនរបស់គាត់ ប៉ុន្តែស្ថានភាពរបស់គាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ មន្ទីរពេទ្យត្រូវបានបិទដោយសារតែចលនាមិនគោរពតាមបញ្ជារបស់ជនស៊ីវិល ប៉ុន្តែក្រុមគ្រូពេទ្យខាងក្រៅកំពុងផ្តល់ការព្យាបាលដល់អ្នកជំងឺនៅពេលនេះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


