ព័ត៌មានជាតិ
កម្ពុជាបានចំណូលជិត ៤ ពាន់លានដុល្លារពីការនាំចេញកសិផលរយៈពេល ១១ ខែ
នៅក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៣ កម្ពុជាទទួលបានទឹកប្រាក់ប្រមាណជិត ៤ ពាន់លានដុល្លារ ( ៣ ៩០៩ ៨៦៧ ៤១៩) ក្នុងនោះទឹកប្រាក់នៃការនាំចេញអង្ករមានជាង ៥ រយលានដុល្លារ (៥១៥ ២១៩ ៩៥០) និងស្រូវជាង ៨ រយលានដុល្លារ (៨៤០ ២៨៥ ១២៤) និងកសិផលក្រៅពីស្រូវជាង ២ ពាន់លានដុល្លារ (២ ៥៥៤ ៣៦២ ៣៤៥)។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន កសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍ដដែលបង្ហាញថា ការនាំចេញកសិផលក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៣ នៅតែបន្តថយចុះ ៤,៦០% បើប្រៀបធៀបរយៈពេល ដូចគ្នា នៅឆ្នាំ ២០២២។
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកកដ្ឋាន កសិកម្មលើកឡើងតារយៈរបាយការណ៍ថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មានឥទ្ធិពលលើលំហូរពាណិជ្ជកម្មសកលដែលបានចុះខ្សោយរួចទៅហើយ រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលទ្រព្យចិនតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្ដាប្រទេសដែលពឹងផ្អែកលើការនាំចេញដូចជាកម្ពុជា។

ថ្វីត្បិតការនាំចេញកសិផលរយៈពេល ១១ ខែ នៅមានបរិមាណតិចជាងឆ្នាំមុន ប៉ុន្តែការនាំចេញមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងការនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ មានបរិមាណ ជាង ១ លានតោន (១ ០៣៧ ៥៥២) កើនឡើងចំនួន ៣៤៦ ២៤១ តោន បើប្រៀបខែតុលា ឆ្នាំ ២០២៣ ដែលមានបរិមាណ ៦៩១ ៣១១ តោន។
របាយការណ៍អគ្គនាយកដ្ឋាន កសិកម្ម បង្ហាញថា បរិមាណនាំចេញអង្ករក្នុងរយៈពេល ១១ ខែ ជិត ៦ សែនតោន (៥៩៥ ៦៣០)កើនឡើងជាង ៦,៥៣% , ស្រូវចំនួនជាង ២ លានតោន (២ ៤៩៧ ០៧៥) កើនឡើង ២៨,៧១%, ចំណិតដំឡូងមីក្រៀមជាង ១ លានតោន ធ្លាក់ចុះ ៤១%, ដំឡូងមីស្រស់ជាង ១ លានតោន កើនឡើង ១០%, គ្រាប់ស្វាយចន្ទី ជាង ៤ សែនតោន (៤ ២២ ៤៨២) ធ្លាក់ចុះជាង ១០ ភាគរយ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


