Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចំនួន ៥ ដែលមានតម្លៃធ្វើលិខិតឆ្លងដែនថ្លៃជាងគេបំផុតលើលោក

បានផុស

នៅ

បើសិនជាចង់ធ្វើដំណើរទៅក្រៅប្រទេសក្នុងលក្ខខណ្ឌណាក៏ដោយ​ អ្វីដែលសំខាន់បំផុតមិនអាចខ្វះបាននោះ គឺលិខិតឆ្លងដែន ។ ​បើសិនជាមិនមានលិខិតឆ្លងដែនទេនោះ ទោះបីជាមានលុយប៉ុន្មានក៏មិនអាចហោះទៅក្រៅប្រទេសបានដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ ជាប្រទេ​សទាំង ៥ លើពិភពលោកដែលមានតម្លៃ​ធ្វើលិខិតឆ្លងដែនថ្លៃបំផុត៖​

១. ប្រទេសអូស្ត្រាលី ៖ ប្រជាជនត្រូវចំណាយលុយប្រហែល ២៣០ ដុល្លារ និងមានសុពលភាពរហូតដល់ ១០ ឆ្នាំ ។

២. ប្រទេស​ម៉ិកសិក ៖ ប្រជាជនក្នុងប្រទេសដែល​មានដែនដីជាប់សហរដ្ឋអាមេរិកមួយនេះ ត្រូវចំណាយប្រហែល ១៧០ ដុល្លារ​ក្នុងការធ្វើលិខិតឆ្លងដែន ។​

៣. ប្រទេសស្វីស ៖ សម្រាប់លិខិតឆ្លងដែនរបស់ប្រទេសនៅក្នុងតំបន់អឺរ៉ុបមួយនេះ ប្រជាពលរដ្ឋត្រូវចំណាយ​ប្រហែល ១៤០ ​ដុល្លារ ។

៤. ប្រទេសអ៊ីតាលី ៖ ប្រជាជនត្រូវចំណាយប្រហែល​ ១៣៥ ដុល្លារក្នុងការធ្វើលិខិតឆ្លងដែន ។

៥. សហរដ្ឋអាមេរិក ៖ ទោះបីជាប្រទេសមហាអំណាចសេដ្ឋកិច្ចក៏ដោយ តែប្រជាពលរដ្ឋអាមេរិកត្រូវចំណាយក្នុងការធ្វើលិខិតឆ្លងដែនប្រហែល​ ១៣០ ដុល្លារ ។

ដោយឡែកចំពោះប្រទេសដែលមានតម្លៃធ្វើ​លិខិតឆ្លងដែន​ទាបជាងគេ​ គឺ ​សាធារណរដ្ឋឆេក​ ពោលមានតម្លៃត្រឹមតែ ២៧ ដុល្លារប៉ុណ្ណោះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Independent

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម