ព័ត៌មានជាតិ
មកស្គាល់ទីតាំងចំនួន៨ ដែលប្រជាពលរដ្ឋអាចស្នើសុំផ្តល់លិខិតឆ្លងដែន
លិខិតឆ្លងដែន គឺជាឯកសារគតិយុត្តអន្តរជាតិមួយសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គលនៅពេលធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសមួយ។ បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ស្នើសុំលិខិតឆ្លងដែន អាចទៅទីតាំងចំនួន៨ ខាងក្រោមនេះ៖

១. នាយកដ្ឋានលិខិតឆ្លងដែន
នាយកដ្ឋានលិខិតឆ្លងដែនមានអាសយដ្ឋាន ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលអាចទំនាក់ទំនងតាមរយៈលេខ ០៩៥ ២៧៩ ៥០០។
២. ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនប្រចាំផ្សារអ៊ីអនម៉លសែនសុខ(អ៊ីអន២)
ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនប្រចាំផ្សារអ៊ីអនម៉លសែនសុខ(អ៊ីអន២) ស្ថិតនៅក្នុងផ្សារអ៊ីអនម៉លសែនសុខ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់លេខទំនាក់ទំនង ០១៥ ៨០៧ ៧៧៣។

៣. ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនប្រចាំផ្សារអ៊ីអនម៉លមានជ័យ ((អ៊ីអន៣)
មានអាសយដ្ឋាន នៅក្នុងផ្សារអ៊ីអនម៉លមានជ័យ មហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ លេខទំនាក់ទំនង ០១១ ៥៨២ ២៧៧។
៤.ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនសម្រាប់ពលករធ្វើការនៅក្រៅប្រទេស
ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនសម្រាប់ពលករធ្វើការនៅក្រៅប្រទេស មានអាសយដ្ឋាន ស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី ជាន់ទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លេខទំនាក់ទំនង ០១៥ ២២៣ ២២៦។
៥. ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនប្រចាំខេត្តសៀមរាប
មានអាសយដ្ឋាន ស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយជ្រុំ ក្រុងសៀមរាប ខេត្តសៀមរាប លេខទំនាក់ទំនង ០១២ ៩៥៧ ៦៧៩។

៦. សាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង
សាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង មានអាសយដ្ឋាន ស្ថិតនៅដីឡូត៍លេខ F29 ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លេខទំនាក់ទំនង ០៦៨ ៤០០ ១៨៤។
៧.សាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យ
សាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យមានអាសយដ្ឋាន នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លេខទំនាក់ទំនង ០៦១ ២១១ ១៩៨។

៨. សាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុង
សាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លេខទំនាក់ទំនង ០៨១ ៨៤៤ ៨១២។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាញយកកម្មវិធីព័ត៌មានសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ដើម្បីសាកសួរពីសេវាអត្តសញ្ញាណកម្ម ឬទំនាក់ទំនងទៅកាន់លេខ ១២៧១ ឬ ០១៧ ៨៩ ៨៩ ១៥ ដែលអាចហៅដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទ-សុក្រ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ