កីឡា
ខ្លាចភាពក្រីក្រត្រឡប់មកវិញ ព្រំ សំណាង កំពុងប្រឹងឲ្យកូនរៀនជំនាញ
កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានកំពុងជំរុញកូនរបស់ខ្លួនឲ្យរៀនជំនាញកាត់សក់ដើម្បីជួយដល់រូបគេក្នុងការគ្រប់គ្រងហាងកាត់សក់នៅពេលឈប់ពីប្រដាល់ ដោយសារភ័យខ្លាចភាពក្រីក្រកាលពីមុនវិលត្រឡប់មកវិញ។

ព្រំ សំណាង បានផ្តល់បទសម្ភាសដល់សារព័ត៌មាន«កម្ពុជាថ្មី»ថា សព្វថ្ងៃនេះ រូបគេមានអារម្មណ៍ចង់លាឈប់ពីប្រដាល់ដែរ ប៉ុន្តែដោយសារធនធានកីឡាករទម្ងន់ធ្ងន់មធ្យមមិនសូវមានច្រើន ហើយកម្លាំងស៊ុហ្វរបស់ខ្លួនមិនទាន់ស្រុតខ្លាំងដែលអាចនៅប្រកួតបាន ដូច្នេះនៅបន្តអាជីពប្រដាល់នេះបន្តិចទៀត។
កីឡាករមកពីខេត្តកំពង់ស្ពឺបានលើកឡើងថា ៖«គីឡូធ្ងន់ដូចខ្ញុំមានតិចដូចជា ធារ៉ា, ឈឿង ល្វៃ ហើយខ្ញុំក៏ចង់យកពេលវេលាដើម្បីក្រុមគ្រួសារដែរ។ សុំប្រពន្ធបន្តតិចទៀតសិន។ ប្រសិនបើកម្លាំងបាក់ជាងនេះ ក៏អត់ហ៊ានប្រកួតដែរ»។
ថ្វីបើអាជីពប្រដាល់កំពុងជោគជ័យខ្លាំងក្នុងឆ្នាំ២០២៣ ព្រំ សំណាង ដឹងថា អាជីពមួយនេះមិនអាចស្ថិតយូរអង្វែងបានទេ ដូច្នេះទើបបានជារូបគេបានត្រៀមការងាររួចជាស្រេចសម្រាប់ពេលឈប់ពីប្រដាល់។

ព្រំ សំណាង បាននិយាយថា ៖«ឥឡូវខ្ញុំកំពុងពង្រឹងឲ្យកូនរៀនជំនាញកាត់សក់បណ្តើរៗ។ នៅពេលខ្ញុំឈប់ពីប្រដាល់ នឹងមើលហាងកាត់សក់ឲ្យបានដិតដល់។ ខ្ញុំខ្លាចភាពក្រីក្រពីមុនត្រឡប់មកវិញ។ ឥឡូវនេះ ខ្ញុំបានទិញរបស់ទុកដូចជាដី គោជាដើម។ ខ្លាចក្រីក្រត្រឡប់មកវិញ ពីព្រោះពីមុនវេទនាណាស់»។
«ពីមុនរកតែលុយ៥០០រៀលទិញការ៉ែមឲ្យកូនក៏គ្មាន។ ឥឡូវនេះឃើញគេអត់ ខ្ញុំអាណិតណាស់ ខ្ញុំក៏ឆ្លៀតដាក់ទាន១ម៉ឺន ២ម៉ឺន ព្រោះនឹកឃើញពេលខ្ញុំអត់។ សូម្បីតែខ្ចីលុយគេ៥០០រៀលពេលមានឃើញគេលក់ការ៉ែម ចង់ទិញឲ្យកូន យើងមានតែចាប់កូនចូលផ្ទះវិញ»។ កីឡាករបានរម្លឹក។

ឆ្នាំ២០២៣ ជីវិតរបស់ ព្រំ សំណាង បានផ្លាស់ប្តូរស្ទើរទាំងស្រុងដោយមានរថយន្តទំនើប មានផ្ទះក្នុងបុរី ដី ខ្សែកមាស ចិញ្ចៀនធំៗ និងមានប្រាក់ចាយគ្រប់គ្រាន់ បន្ទាប់ពីបានចេញទៅប្រកួតនៅថៃទទួលបានប្រាក់ឧបត្ថម្ភយ៉ាងច្រើនជាបន្តបន្ទាប់ពីសប្បុរសជន និងអ្នកគាំទ្រ។ ជាពិសេសរូបគេធ្វើការងារជាទូតសុច្ឆន្ទៈដោយកាលពីខែមុនទទួលបានប្រាក់១០០លានរៀលពីប៊ូសស្ត្រង។
បច្ចុប្បន្នកីឡាករវ័យចំណាស់រូបនេះមានខ្សែក្រវាត់ជាច្រើនដូចជាខ្សែក្រវាត់គុនខ្មែរអន្តរជាតិ KIF ខ្សែក្រវាត់អន្តរជាតិ Thai Fight ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព មេដាយមាសស៊ីហ្គេម និងខ្សែក្រវាត់ក៏ដូចជាពានរង្វាន់ជាច្រើនទៀត៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


