Connect with us

ព័ត៌មានអន្ដរជាតិ

ហ្ស៊កដានី៖ អ៊ីស្រាអែល មិនអាចឈ្នះឡើយ 

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីអះអាងថា អ៊ីស្រាអែលមិនអាចទទួលបានជ័យជម្នះផ្នែកយោធានៅក្នុងតំបន់ហ្គាហ្សាបានទេ ហើយតាមពិត អ៊ីស្រាអែល ទទួលរងបរាជ័យជាយុទ្ធសាស្ត្ររួចទៅហើយ។

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងកាលពីថ្ងៃអាទិត្យនៅឯវេទិកា ដូហា ដែលជាព្រឹត្តិការណ៍ប្រមូលផ្តុំអ្នកការទូតប្រចាំឆ្នាំក្នុងរាជធានីរបស់កាតា លោក Ayman Safadi និយាយថា គោលដៅនៃប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស គឺបណ្តេញប្រជាជនប៉ាឡេស្ទីន ជាជាងកម្ចាត់ក្រុមសកម្មប្រយុទ្ធ។

លោកបន្តថា ការបំផ្លិចបំផ្លាញនៅហ្គាហ្សា ក្នុងរយៈពេលពីរខែកន្លងមកនេះ គឺជាសញ្ញាបង្ហាញពីគោលនយោបាយរបស់អ៊ីស្រាអែល ដែលហាក់ដូចជាចង់ការបណ្តេញពលរដ្ឋចេញពីតំបន់នេះ។ លោកបន្ថែមថា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំងរដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich ផងដែរនោះ បាននិយាយដោយត្រង់អំពីចេតនានេះ។

លោក Safadi ក៏បាននិយាយអំពីការបោះឆ្នោតកាលពីថ្ងៃសុក្រ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដែលក្នុងនោះ សហរដ្ឋអាមេរិកបានវេតូលើសំណើរបស់បណ្តាប្រទេសអារ៉ាប់ ដែលជំរុញឲ្យមានបទឈប់បាញ់មនុស្សធម៌នៅហ្គាហ្សា។ ទីក្រុងវ៉ាស៊ីនតោន ជាសមាជិកតែមួយគត់ ដែលបោះឆ្នោតប្រឆាំង ខណៈសម្ព័ន្ធមិត្តអាមេរិកគឺ ចក្រភពអង់គ្លេស គឺជាសមាជិកតែមួយគត់នៃស្ថាប័នមាន១៥ប្រទេសនេះ ដែលអនុបវាទ។

រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក Itamar Ben-Gvir (រូបថត៖ Flash90)

យ៉ាងណា អ្នកការទូតកំពូលរបស់ហ្ស៊កដានីកត់សម្គាល់ថា ទោះបីជាមានការវេតូក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន កំពុងអំពាវនាវជាសាធារណៈឲ្យអ៊ីស្រាអែល ផ្លាស់ប្តូរយុទ្ធសាស្ត្រយោធា។

លោក​សង្កត់ធ្ងន់ថា “​និយាយ​ឲ្យ​សាមញ្ញ អ៊ីស្រាអែល​កំពុង​ផ្គើន​អ្នក​រាល់​គ្នា ​ទាំង​សម្ព័ន្ធមិត្ត ច្បាប់​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។ អ៊ីស្រាអែល​ បាន​បង្កើត​ចំនួន​នៃ​ការ​ស្អប់ខ្ពើម​ដែល​នឹង​លងបន្លាច​តំបន់​នេះ ហើយ​ពួកគេ​នឹង​កំណត់អនាគត​មនុស្ស​ជំនាន់​ក្រោយ។ ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​របស់​ពួកគេ ​ដូច​ដែល​​ប៉ះពាល់​ដល់​អ្នក​រាល់​គ្នា​ក្នុង​តំបន់ដែរ”។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមយុទ្ធជនហាម៉ាស បុកទម្លុះខែលព្រំដែនកាលពីថ្ងៃទី៧ខែតុលា ហើយវាយឆ្មក់ទីតាំងនិងមូលដ្ឋានយោធាជាច្រើននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ​ជា​លទ្ធផលបណ្តាលឲ្យ​មនុស្ស​ជាង ១២០០នាក់ បាត់បង់ជីវិត។

ដោយឡែកគិតត្រឹមថ្ងៃអាទិត្យទី១០ខែធ្នូ តួលេខមនុស្សស្លាប់នៅហ្គាហ្សា មានច្រើនជាង១៧៧០០នាក់ ដោយក្នុងនោះប្រហែល​ពីរ​ភាគ​បីគឺជា​ស្ត្រី និង​កុមារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រុមហាម៉ាសព្រមានថា ចំណាប់ខ្មាំង នឹងគ្មានជីវិតចេញពីតំបន់ហ្គាហ្សា ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម