Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឡាវ និងវៀតណាម ជួបគ្នាជាមិត្តភាពលើកិច្ចការពារព្រំដែន

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឡាវ និងវៀតណាម បានជួបគ្នាជាមិត្តភាពលើកិច្ចការពារព្រំដែនរវាងប្រទេសទាំងបី ស្ថិត​នៅ​តំបន់​មរកតកន្ទុយនាគ។ កិច្ចជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំជំនួបប្រាស្រ័យមិត្តភាពគ្នានៅចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី ​នៅ​តំបន់​មរកតកន្ទុយនាគនេះ គឺដោយសារបង្គោលស្ថិតនៅក្នុងតំបន់នេះ គឺជាការបង្ហាញ​នូវ​ចំណង​មិត្ត​ភាព​រវាង​ប្រទេសទាំងបីឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងកិច្ចការពារចំណុចព្រំដែនប្រទេសទាំងបី។

កិច្ចជំនួបប្រាស្រ័យមិត្តភាពនៃក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិ លើកទី១នេះ មានការគោរព​បង្គោល​ព្រំដែន​អធិបតេយ្យ ​ការលាបពណ៌បង្គោល ការធ្វើជាសក្ខីភាពក្នុងការល្បាតរួមរវាងឆ្មាំការពារព្រំដែនប្រទេស​ទាំងបី និងធ្វើពិធីដាំដើមឈើជានិមិត្តរូប ជាដើម។

បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិទាំងបីប្រទេស ក៏បានអញ្ជើញ​ពិ​និត្យមើលលំហាត់សមយុទ្ធផ្នែកសុខាភិបាលរបស់កងទ័ពទាំងបី ស្ដីពីការសង្រ្គោះ​គ្រោះ​ម​ហន្តរាយ និងផ្នែកសុខាភិបាល នៅក្បែរតំបន់មរតកតកន្ទុយនាគ និងការចូលរួម​ពិធី​កាត់​ខ្សែ​បូរ​សម្ពោធ​អគារ​វប្បធម៌ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម