ព័ត៌មានជាតិ
រោងចក្រសហគ្រាសក្នុងខេត្តស្វាយរៀងផ្តល់ចំណូលដល់ពលរដ្ឋមួយឆ្នាំជិត ៣០០ លានដុល្លារ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅទូទាំងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៩ កន្លែង មានរោងចក្រជាង ១៥០ កន្លែង (បើរួមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានផ្សេងៗសរុប ២៧៦ កន្លែង) បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណជិត ៩ ម៉ឺននាក់ ដែលជាប្រភពចំណូលផ្ទាល់ដល់កម្មករកម្មការិនីសរុបជាទឹកប្រាក់ប្រមាណ ២៨៤លានដុល្លារ/១ឆ្នាំ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាព រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមសហគ្រាសវិនិយោគទុនបរទេសនៅកម្ពុជា និងការចូលកាន់ដំណែងនៃក្រុមប្រឹក្សាភិបាលក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលរៀបចំកាលពីម្សិលមិញនេះនៅមជ្ឈមណ្ឌលកម្សាន្តបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តនៅតែមានមហិច្ឆតាហើយស្វាគមន៍ជានិច្ចចំពោះគ្រប់ការវិនិយោគទាំងអស់មកកាន់ខេត្តស្វាយរៀង នឹងត្រៀមខ្លួនជានិច្ចជួយសម្របសម្រួល គាំទ្រ និងសហការដើម្បីផ្តល់ភាពកក់ក្តៅ ជំនឿទុកចិត្ត ការពារសន្តិសុខសុវត្ថិភាព និងបង្កលក្ខណៈគ្រប់សព្វបែបយ៉ាងជូនក្រុមហ៊ុននិងអ្នកវិនិយោគទាំងអស់។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានលើកឡើងចំពោះគំនិតផ្តួចផ្តើមដែលនាំឲ្យមានការចងក្រងជាសមាគមអ្នកវិនិយោគបរទេសក្នុងខេត្តស្វាយរៀង ដោយមើលឃើញថាសមាគមនេះជាយន្តការនិងដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្តុំនូវបញ្ញាញាណ ការពិគ្រោះយោបល់ដើម្បីគាំទ្រដល់សកម្មភាពនៃការដាក់ទុនវិនិយោគ ការធ្វើអាជីវកម្ម ការជួយឧបត្ថម្ភ និងពង្រឹងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់សមាជិក ដែលនឹងជួយដល់ការអភិវឌ្ឍនិងការរីកចម្រើនរបស់ក្រុមហ៊ុន ហើយដែលការរីកចម្រើននេះមិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាជននិងខេត្តស្វាយរៀង៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


