ព័ត៌មានជាតិ
មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស ផ្តល់អំណោយដល់សិស្សានុសិស្ស នៃបឋមសិក្សា ជួស ក្នុងស្រុកទ្រាំង ខេត្តតាកែវ
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ប្រមាណជិត៤០០នាក់បានមកទទួយអំណោយដោយទឹកមុខរីករាយ។ អំណោយដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានបរិច្ចាគ មានជាសម្ភារសិក្សាដូចជាកាតាប សៀវភៅ ប៊ិក និងរបស់ក្មេងលេងមួយចំនួន។

ការផ្តល់អំណោយដល់សិស្សានុសិស្សនេះ គឺជាការចូលរួមចំណែកមួយចំពោះសហគមន៍ ដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានអនុវត្តដើម្បីចូលរួមកាត់បន្ថយការលំបាករបស់អាណាព្យាបាលសិស្ស ផ្តល់ក្តីស្រឡាញ់ និងលើកទឹកចិត្តដល់កុមារឱ្យខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជាដាក់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អនាពេលអនាគត។

លោក Yang Da Ping នាយកមជ្ឈមណ្ឌល ឡឺរ៉ូស បានមានប្រសាសន៍ថា៖« ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានផ្តល់អំណោយដល់សិស្សានុសិស្សនៅបឋមសិក្សា ជួស នេះ។ នេះគឺជាលើកទី១ដែលយើងបានបរិច្ចាគដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ព្រោះកន្លងមកយើងបានចូលរួមសកម្មភាពសប្បុរសធម៌តែទៅលើផ្នែកសុខភាព និងសម្ជស្ស នៅក្នុងប្រទេសចិន តែពេលនេះយើងបានចាប់ផ្តើមជួយសហគមន៍មួយផ្នែកថ្មីទៀតគឺការអប់រំ។ យើងសង្ឃឹមថាកុមារដែលទទួលបានអំណោយរបស់យើង នឹងអាចកាត់បន្ថយការលំបាកមួយចំនួនដែលពួកគេបានជួបប្រទះ ហើយរីករាយនឹងអ្វីដែលយើងផ្តល់ឱ្យ។ យើងនឹងបន្តផ្តល់អំណោយនេះជាបន្ត ដើម្បីជាចំណែកមួយជួយដល់សហគមន៍ ជាពិសេសហគមន៍ក្នុងប្រទេសកម្ពុជា។»

សូមបញ្ជាក់ផងដែរថា: មជ្ឈមណ្ឌលកែសម្ផស្ស ឡឺរ៉ូស លំដាប់ដែលទទួលស្គាល់ដោយISO កែតម្រូវ នឹងជួសជុលឡើងវិញ ពឹងផ្អែកលើបច្ចេកវិទ្យា Microsurgery ផ្តោតសំខាន់លើការជួសជុល Case បរាជ័យដូចជា: ច្រមុ: ភ្នែក ដើមទ្រូង បូមខ្លាញ់សម្រករាង។

អំពីមជ្ឈមណ្ឌលកែសម្ផស្ស ឡឺរ៉ូស
មជ្ឈមណ្ឌលឡឺរ៉ូស គឺជាមជ្ឈមណ្ឌលវះកាត់កែសម្ផស្សធំជាងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន មីលីងគ្រុប ប្រទេសចិន ដោយមានវេជ្ជបណ្ឌិតមានជំនាញប្រកបដោយវិជ្ជាជីវៈ ប្រើប្រាស់បរិក្ខារទំនើបៗគុណភាពស្តង់ដាអន្តរជាតិដែលធានាបាននូវសុវត្ថិភាពខ្ពស់ និងទទួលកែសម្ផស្សគ្រប់ប្រភេទ ចាប់ពីការថែរក្សាសម្ផស្សមូលដ្ឋានរហូតដល់ការវះកាត់កែសម្ផស្សខ្នាតធំ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


