ជីវិតកម្សាន្ដ
ជនសង្ស័យនៅពីក្រោយការស្លាប់ Lee Sun Kyun ជាប់ពាក់ព័ន្ធជំរិតទារប្រាក់ពីបុរសជាច្រើននៅកូរ៉េ
ស្ត្រីវ័យ២០ឆ្នាំម្នាក់ ដែលជាជនសង្ស័យនៅពីក្រោយការស្លាប់ Lee Sun Kyun និងត្រូវចោទប្រកាន់ពីបទបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងជំរិតយកប្រាក់ចំនួន ៥០ លានវ៉ុន (ប្រហែល ៣៨,៦២៤ ដុល្លារ) ពីតារាសម្ដែងប្រុសរូបនេះ ត្រូវគេរាយការណ៍ថា នាងក៏ធ្វើសកម្មភាពស្រដៀងគ្នានេះជាមួយបុរសផ្សេងទៀតដែរ។

យោងតាមរបាយការណ៍ពី Kukmin Ilbo កាលពីថ្ងៃទី ២៨ ខែធ្នូ បញ្ចាក់ឲ្យដឹងថា ស្ត្រីដែលមនុស្សជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយហៅកាត់ថា A បានបញ្ឆោតបុរសជាច្រើនដែលនាងបានជួបនៅលើកម្មវិធីណាត់ជួប។ បន្ទាប់ពីមានការប្រាស្រ័យទាក់ទងជាមួយបុរសទាំងនេះ នាងបានទារប្រាក់ដោយអះអាងពីហេតុផលដដែលៗថា នាងមានមានផ្ទៃពោះ និងទាមទារប្រាក់សម្រាប់ការរំលូតកូន ឬជួនកាលនាងយកលេសទៀតថា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត និងដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ។
ជាងនេះទៅទៀត នាងបានប្រើការគំរាមកំហែង ជំរិតទារប្រាក់ពីបុគ្គលមួយចំនួនដោយបញ្ជាក់ថា “អ្នកជាឪពុករបស់កូននេះ ហើយអ្នកត្រូវតែផ្តល់ការចិញ្ចឹមកូន។ ប្រសិនបើអ្នកមិនផ្តល់លុយទេ ខ្ញុំនឹងលាតត្រដាងព័ត៌មាននេះជាសាធារណៈ”។ បុរសខ្លះដែលជឿនាងបានផ្ញើប្រាក់ក្រោមលេសថាចិញ្ចឹមកូន។ របាយការណ៍ពីចម្លើយជនសង្ស័យបានបង្ហាញថា យ៉ាងហោចណាស់បុរស ៥ នាក់បានធ្លាក់ខ្លួនជាជនរងគ្រោះនៃគម្រោងនេះ ជាមួយនឹងចំនួនទឹកប្រាក់ចាប់ពីជាច្រើនលានវ៉ុនដល់រាប់សិបលានវ៉ុន ឬតួលេខគិតជាលុយដុល្លារច្រើនជាងនេះក៏មាន។
បុរសម្នាក់ដែលសង្ស័យពីភាពពិតនៃការអះអាងរបស់ស្ត្រីនោះ បានធ្វើតេស្តភាពជាឪពុកដោយបញ្ជាក់ថា គាត់មិនមែនជាឪពុករបស់ក្មេងក្នុងផ្ទៃនោះទេ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងពិចារណាដាក់ពាក្យបណ្តឹងស្ត្រីរងគ្រោះពីបទឆបោក។
ដោយឡែក កាលពីថ្ងៃទី ២៧ ខែធ្នូ ប្រភពផ្លូវច្បាប់បានបង្ហើបថា អង្គភាពស៊ើបអង្កេត Metropolitan នៃទីភ្នាក់ងារប៉ូលីស Incheon បានចេញដីកាចាប់ខ្លួនស្ត្រីអាយុ ២៨ ឆ្នាំដែលត្រូវបានគេស្គាល់ឬដាក់ឈ្មោះថា A ក្រោមការចោទប្រកាន់ពីបទជំរិតទារប្រាក់និងបង្ខូចកេរ្តិ៍ឈ្មោះ។

យ៉ាងណាក៏ដោយ មួយថ្ងៃមុនស្រ្តីឈ្មោះ A ដែលជាកម្មវត្ថុនៃដីកាចាប់ខ្លួនមុននោះ បានបរាជ័យក្នុងការបង្ហាញខ្លួននៅក្នុងសវនាការតាមកាលវិភាគរបស់នាងនៅតុលាការស្រុក Incheon ដោយមិនមានការពន្យល់អំពីអវត្តមានរបស់នាង។ក្នុងនោះផងដែរ របាយការណ៍បានគុសបញ្ចាក់ថា A គឺជាបុគ្គលដែលទទួលខុសត្រូវចំពោះការលាតត្រដាងជីវិតឯកជនរបស់ Lee Sun Kyun ហើយបានគំរាមកំហែងដោយបង្ខំគាត់ឲ្យបង្ហាញពីទំនាក់ទំនងរបស់គាត់ជាមួយអ្នកគ្រប់គ្រងក្លិបកម្សាន្ត Kim ។
យ៉ាងណាមិញ មកទល់ពេលនេះនាង A បាននិងកំពុងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំការការសួរចម្លើយបន្តពីប៉ូលិសនិងការស៊ើបអង្កេតថាតើនាងគឺជាអ្នកនៅពីក្រោយការស្លាប់របស់តារាសម្ដែង Lee Sun Kyun ពិតមែនឬយ៉ាងណា?
សូមរម្លឹកដែរថា កាលពីថ្ងៃទី ២៧ ខែធ្នូ ប៉ូលិសទីក្រុង Seoul Seongbuk បានរកឃើញតារាសម្តែង Lee Sun Kyun ដេកស្លាប់នៅក្នុងរថយន្តរបស់គាត់ នៅជិតវិមានអនុស្សាវរីយ៍សង្គ្រាមទីក្រុងសេអ៊ូល។ នៅព្រឹកថ្ងៃនោះ របាយការណ៍នៃកំណត់ បាននាំឲ្យមានការរកឃើញរថយន្តរបស់គាត់នៅម៉ោង ១០:៣០ ព្រឹក។ នេះកើតឡើងតែ៦៩ថ្ងៃ បន្ទាប់ពីការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនត្រូវបាននាំមកប្រឆាំងគាត់ក្នុងខែតុលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សូម្បីតែពិធីបុណ្យសព Lee Sun Kyun ត្រូវរំខានដោយភ្ញៀវដែលមិនបានអញ្ជើញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


