ព័ត៌មានជាតិ
២ថ្ងៃនៃចុងឆ្នាំ២០២៣ ខេត្តកែបទទួលបានភ្ញៀវទេសចរជិត១០ម៉ឺននាក់
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៣០ និង៣១ ខែធ្នូឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិចំនួន ៩៩,៨៥៦ នាក់ បានទៅលេងកម្សាន្តតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តកែប។

ក្នុងចំណោមភ្ញៀវសរុបជិត១០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៩៨,៥១៨ នាក់ និងភ្ញៀវបរទេសមានចំនួន ១,៣៣៨នាក់។ នេះជាការបន្ថែមរបស់លោកលោក សោម ចិន្តា។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានឱ្យដឹងទៀតថា តាមការកត់សម្គាល់ឃើញថាភ្ញៀវទេសចរច្រើនមកលេងកម្សាន្តនៅធ្នេរលេងទឹកនិងនៅរមណីយដ្ឋានតំបន់ធ្នេរអង្កោល និង តំបន់ រមណីយដ្ឋាន នានា ជាច្រើកន្លែងទៀត ក្នុង ខេត្ត កែប គួរឱ្យកក់សំគាល់មានការកើនឡើង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប អះអាងថាចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តកែបនៅចុងឆ្នាំ២០២៣មានកំណើនខ្ពស់ជាងឆ្នាំ២០២២ច្រើន។
គួរជម្រាបបន្តិចថា រដ្ឋបាលខេត្តកែបបានរៀបចំកម្មពិធីបង្ហើខ្លែងនិងប្រណាំងទូកផ្កាចារសមុទ្រលើកទី ១៣ នៅធ្នេរលេងទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកែបនាថ្ងៃឆ្លងឆ្នាំសកល៕
អត្ថបទដោយ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


