ព័ត៌មានជាតិ
អាជ្ញាធរ ឲ្យបញ្ឈប់របរលក់ក្រឡាន តាមផ្លូវជាតិលេខ ០៦ ចេញពីក្រុងសៀមរាប
អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចបញ្ឈប់ការដាក់លក់ក្រឡាននៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។
លោក សូប្លាតុង អភិបាល ស្រុកប្រាសាទបាគង បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន ដែលមកពីឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម បញ្ឈប់ការតាំងលក់ក្រឡានរបស់ពួកគាត់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងទឹកដីឃុំត្រពាំងធំ ជាបន្តទៀត ដោយហេតុថា ការតាំងលក់នេះវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោក សូប្លាតុង បានបញ្ចាក់ទៀតថា កន្លងមក ប្រជាពលរដ្ឋមកពីភូមិខ្ចាស់ បានដាក់លក់ក្រឡានរបស់ពួកគាត់ជាប់នឹងចិញ្ចើមផ្លូវ ហើយនៅពេលដែលមានអ្នកទិញគាត់បានចតយានយន្តនៅលើដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមក និង បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ រហូតមានអ្នកខ្លះបាត់បង់ជីវិតក៏មាន។
ប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន បានឲ្យដឹងថា ពួកគាត់មិនបានជំទាស់តវ៉ាជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់នេះទេ ហើយពួកគាត់ក៏បានស្ម័គ្រចិត្តរុះរើតាមចំណាត់ការរបស់អាជ្ញាធរ។

កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលមានមុខរបរលក់ក្រឡាន ក៏ធ្លាប់បានស្នើទៅអាជ្ញាធរស្រុក ដើម្បីជួយរៀបចំធ្វើជាផ្សារលក់ក្រឡានមួយ ដោយហេតុថា ពួកគាត់ក៏ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ ខណៈលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុក មានការព្រួយបារម្ភណាស់ចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្តែការបង្កើតផ្សារក្រឡាននេះ មានបញ្ហាប្រឈមច្រើន ដូចជាការស្វែងរកទីតាំង និងការស្រុះស្រួលរវាងអាជីវករដូចគ្នាជាដើម ៕

អត្ថបទ៖គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


