Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង ប្រាក់ខែកម្មករនៅ វៀតណាម សម្រាប់ឆ្នាំ ២០២៤ នេះ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវៀតណាមបានប្រកាសដំឡើងប្រាក់ខែទៅដល់កម្មករសម្រាប់ឆ្នាំ ២០២៤ នេះប្រមាណ ៦ ភាគរយ ។ ទោះយ៉ាងណា ការផ្ដល់ប្រាក់ខែនៅវៀតណាមគឺបែងចែកជា ៤ ប្រភេទទៅតាមតំបន់ផ្សេងៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវៀតណាមបានបញ្ជាក់ថា ប្រាក់ខែសម្រាប់កម្មករនៅតំបន់ ១ មានទីក្រុងហាណូយ និងទីក្រុងហូជីមិញគឺ ៤.៩៦ លានដុង ស្មើនឹង ២០៣.៥០ ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលនៅក្នុងតំបន់ ២ ដូចជា ខេត្ត Can Tho, ខេត្ត Da Nang និង Hai Phong មានចំនួន ៤.៤០ លានដុង ស្មើនឹង ១៨១ ដុល្លារក្នុងមួយខែ ។

ចំណែកប្រាក់ខែសម្រាប់កម្មករនៅតំបន់ ៣ ដែលរួមមានទីក្រុង និងស្រុកនៃខេត្តភាគខាងជើង Bac Ninh, ខេត្ត Bac Giang និងខេត្ត Hai Duong នឹងទទួលបាន ៣.៨៥ លានដុង ស្មើនឹង ១៥៨.៥០ ដុល្លារក្នុងមួយខែ ខណៈនៅក្នុងតំបន់ ៤ រួមនឹងតំបន់នៅសល់ផ្សេងទៀតគឺ ៣.៤៤ លានដុង ស្មើ ១៤១.៥០ ដុល្លារក្នុងមួយខែ ។

ចំពោះការប្រកាសផែនការដំឡើងប្រាក់ឈ្នួលនេះដែរ គឺត្រូវបានវាយតម្លៃដោយផ្អែកលើភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ការប្រែប្រួលពិភពលោក និងរបាំងពាណិជ្ជកម្មដ៏ស្មុគស្មាញ ខណៈលោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារបាននិយាយ​​ថា ការចេញសម្រេចនេះ គឺដោយសារក្រុមប្រឹក្សា​​បាន​គិតគូរ​ពី​ស្ថានភាព​លំបាក​របស់​កម្មករ ក៏ព្រោះតែការ​ឡើង​ចុះ​តម្លៃ និង​​ខ្វះ​ការ​បញ្ជា​ទិញលើវិស័យអាជីវកម្មជាដើម ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៧ ប្រទេសវៀតណាមបានដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ចំនួន ៧.៣ ភាគរយ, ឆ្នាំ ២០១៨ ចំនួន ៦.៥ ភាគរយ, ឆ្នាំ ២០១៩ ចំនួន ៥.៣ ភាគរយ និង ៦ ភាគរយក្នុងឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ឆ្នាំថ្មី ថៃ កាត់បន្ថយពន្ធលើស្រា និងក្លឹបរាត្រីដើម្បីទាញទេសចរឲ្យគ្រប់គោលដៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម