ជីវិតកម្សាន្ដ
អ្នកនាង សឿ សុធារ៉ា ជួបទុក្ខធំ បាត់បង់ឪពុក បន្ទាប់ពីម្តាយចែកឋានជាង ១ឆ្នាំ
នេះគឺជាដំណឹងដ៏គួរឱ្យសង្វេគ និងសោកសៅជាទីបំផុត ខណៈតារាសម្តែង អ្នកនាង សឿ សុធារ៉ា ពេលនេះជួបទុក្ខធំ បានបាត់បង់ លោកឪពុកជាទីស្រលាញ់ម្នាក់ទៀត បន្ទាប់ពីអ្នកម្តាយទើបតែបានចែកឋានជាងមួយឆ្នាំប៉ុណ្ណោះ។

តាមការបញ្ជាក់ពីតារាសម្តែង លោក សាវិន ហ្វីលីព បានឱ្យដឹង កាលពីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ថា តារាស្រី អ្នកនាង សឿ សុធារ៉ា ពេលនេះកំពុងជួកទុក្ខដ៏សោកសៅ ព្រោះលោកឪពុកបង្កើតរបស់នាងបានទទួលមរណភាព នា ល្ងាច ថ្ងៃទី៣ ខែមករា ដោយសាររោគាពាធ និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយភរិយាលោកតាទទួលមរភាពកាលពីឆ្នាំមុន។

លោក សាវិន ហ្វីលីព បានរៀបរាប់ក្តីសង្វេគថា៖ “RIP ទុក្ខជាន់ទុក្ខ! ឪពុកបង្កេីតរបស់ អ្នកនាង សឿ សុធារ៉ា បានលាចាកលោកហេីយនៅមុននេះបន្តិច។ លោកតាមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្រោយមរណភាពរបស់ភរិយាលោក កាលពីឆ្នាំមុន បូកផ្សំនិងមានជំងឺច្រេីនមុខទៀត។ អាសូរណាស់ ម្ដាយស្លាប់ក៏គ្មានលុយធ្វេីបុណ្យ ឪពុកស្លាប់ក៏ចំពេលខ្លួនកំពុងរស់ជាមួយជីវភាពយ៉ាងវេទនា”។

ចំណែកនៅលើទំព័រហ្វេសប៊ុករបស់ អ្នកនាង សឿ សុ ធារ៉ា ក៏បានបង្ហោះខ្លឹមសារខ្លី ភ្ជាប់រូបភាពកាន់ទុក្ខដែរថា៖“ម៉ែពេ គ្មានអ្វីអាចមកជួសជុលការឈឺចិត្តចុកផ្សាពេញក្នុងទ្រូងរបស់កូនបានឡើយ“។

តាមរយ:ដំណឹងនេះក៏មានសិល្បករ-សិល្បការិនីព្រមទាំងមហាជនអ្នកគាំទ្រមួយចំនួន បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញក្តីអាណិតអាសូរដល់ អ្នកនាង សឿ សុធារ៉ា ផងដែរ។ គួររម្លឹកថា អ្នកម្ដាយរបស់ អ្នកនាង សឿ សុធារ៉ា បានទទួលមរណភាពដោយសារជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ក្នុងវ័យ ៧៩ឆ្នាំ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


