ជីវិតកម្សាន្ដ
ម៉ា ដូណា បញ្ជាក់ជំហរមិនធ្លាប់ប្រកាន់ខ្លួនជាតារាល្បីរហូតកើតជំងឺតួឯកទេ
លោក ម៉ា ដូណា ដែលជាតារាសម្ដែង និងកំប្លែងមានប្រជាប្រិយភាពចូលចិត្តការកំប្លុកកំប្លែងបង្កការសប្បាយរីករាយជូនទស្សនិកជនគ្រប់ស្រទាប់ វ័យបានទម្លាយនូវចរិតរបស់ខ្លួនទៅកាន់អ្នកគាំទ្រថា លោកពុំមែនជាមនុស្សដែលចូលចិត្តប្រកាន់ខ្លួនជាតារាល្បីរហូតកើតជំងឺតួឯកទេ។

ប្រាកដណាស់មកទល់ពេលនេះ តារាសម្ដែងភេទទី៣ លោក ម៉ាដូណា បានចូលប្រឡូកក្នុងអាជីពសិល្បៈមានរយៈពេលប្រមាណជា ២០ឆ្នាំហើយ ខណៈកន្លងមកគឺលោកបានតស៊ូធ្វើការតាំងពីប្រាក់ខែតិចតួចរហូតមានប្រាក់ចំណូលច្រើនជាមួយអាជីពសិល្បៈ និងការប្រកបមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ។ លោក ម៉ា ដូណា ថ្វីត្បិតក្រសោបបានការគាំទ្រច្រើនពីអាជីពសិល្បៈក្តីប៉ុន្តែលោកនូវតែទទួលបានការសរសើរចរិតពីទស្សនិកជន។
យ៉ាងណាមិញទំនងកើតមានរឿងអាក់អន់ចិត្តនឹងអ្វីមួយទើបលោក ម៉ា ដូណា មុននេះបានទម្លាយពីជំហររបស់ខ្លួនបែបនេះថា «ខ្ញុំមានមុខរបរ ខ្ញុំមានការងារសិល្បៈ ខ្ញុំមានសមត្ថភាព ខ្ញុំមានកម្លាំង សុំទោសដែលខ្ញុំមិនចេះអែបអប មិនចេះសរសើរនឹងលើកជើងជ្រុល តែបើស្គាល់ខ្ញុំនឹងផ្តល់ការងារឲ្យ ខ្ញុំនឹងបំពេញការងារយ៉ាងពេញចិត្តមិនឲ្យខ្វះចន្លោះ។

តារាសម្ដែងលោក ម៉ា ដូណា បាននិយាយបញ្ជាក់បន្ថែមថា រឿងដែលសំខាន់លោកចូលចិត្តលេងសើចឲ្យសប្បាយមិនប្រកាន់ជាតារាល្បីពោលជំងឺតួឯកហើយ ក៏មិនពិសពុលតែកុំមើលងាយលោក។ សូមជម្រាបថា មហាជនដឹងគ្រប់គ្នាហើយថា តារាសម្ដែង និងកំប្លែងលោក ម៉ា ដូណា កន្លងមកបានប្រកាសពីការជំពាក់ដោយបំណុលជុំវិញខ្លួនព្រោះតែករណីចាញ់បោកកូនតុងទីងអស់លុយរាប់សែនដុល្លារ។

តាមការកត់សម្គាល់លោក ម៉ា ដូណា គឺចាប់តាំងពីជួបរឿងរ៉ាវជំពាក់បំណុលគេជាងកន្លះលានដុល្លារតារារូបនេះបានខិតខំប្រឹងប្រែងរកលុយទាំងយប់ ទាំងថ្ងៃដើម្បីដោះស្រាយបំណុលតែដោយសារលុយជំពាក់នោះច្រើនលើសពីសមត្ថភាពដែលលោកមានខ្លាំងពេកទើបលោកបានយកទ្រព្យសម្បត្តិ ផ្ទះវីឡា ខុនដូរ ដី ឡាន គ្រឿងពេជ្រ ទៅលក់អស់ពីខ្លួនក៏នៅតែសងមិនគ្រប់នៅឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


