Connect with us

បច្ចេកវិទ្យា

អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យាដែរអត់

បានផុស

នៅ

ការតាមលែងទាន់បច្ចេកវិទ្យា ជាពេលវេលានៃការចូលនិវត្ត ទោះបីអ្នកមាន​វ័យ​ក្មេងនៅឡើយក្តី។ ចូរចំណាយពេល​រាល់ថ្ងៃ ក្នុងការ​ស្វែងយល់អំពីវិធី អាចរស់នៅជាមួយអ៊ិនធើណេតព្រោះគ្រប់យ៉ាង​ដែលអ្នកកំពុងធ្វើក្នុងជីវិត​រស់នៅ​នឹង​ផ្សារភ្ជាប់ជាមួយអ៊ីនធើណេត។

អ្នកនឹងមាន​ការ​ភ្ញាក់ផ្អើលដែលKPT plus ប្រាប់ថា អ្នកអាច​នឹងចំណាយពេលវេលា ៥ ដងច្រើនជាងអ្នកដទៃ លើការងារដដែល ដែល​គេ​ប្រើInternet អាចធ្វើបានការងារ​ដល់ទៅ៥ លើសយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​មិនចំណាយពេលវេលាច្រើន យឺតយ៉ាវ អ្វីដែលល្អបំផុត គឺចាប់ផ្តើម​កំណត់ពេលរៀន លើការប្រើប្រាស់ឧបករណ័​ស្វ័យប្រវត្តិនានា។

បច្ចេកវិទ្យាមិនស្មុគដូចអ្នកគិតទេ។

បន្ទាប់ពីខំស្វែងយល់និង​រៀនអំពីវា យ៉ាងហោចណាស់មួយដងក្នុងមួយ​សប្តាហ៍អ្នកនឹងមានគំនិតល្អច្រើន​កើតឡើងថា តើវាជួយដល់ពេលវេលាកម្រិតណា។

«តើម៉ាក់ប៉ាខ្ញុំគួរតែទៅរៀនបំប៉នតិចណូដែរទេ?»

នោះជារឿងដំបូងដែលយុវ​វ័យជាច្រើនបានគិត។ តាមពិតការបង្កើតកម្មវិធីបង្រៀនបច្ចេកវិទ្យាដល់​មនុស្សវ័យចំណាស់ឱ្យស្គាល់​អ្វីៗក្នុងពិភពឌីជីថល ជា​ការរស៊ី​កាន់តែពេញនិយមខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។

មនុស្ស​ចាស់ជាច្រើន​មានលុយ​កាន់ iPad ឬ iphone តែ​មើលយូរ​ទើបយើង​ដឹងថា ភាគ​ច្រើន​ពួកគេ​មិនបានភ្ជាប់ជាមួយវ៉ាយហ្វាយទេ!

សូមពិចារណាវិធីយ៉ាងខាងក្រោមសម្រាប់បង្រៀនបច្ចេកវិទ្យាដល់មនុស្សវ័យចំណាស់ៗ៖

នៅពេលណែនាំគំនិតបច្ចេកវិជ្ជាថ្មីៗ ចូរធ្វើ​លើមូលដ្ឋានចំណេះដឹងដែលមានស្រាប់ ឧទាហរណ៍ ការប្រៀបធៀបគំនិតបច្ចេកវិទ្យាថ្មីជាមួយអ្វីដែលមនុស្សវ័យចំណាស់ធ្លាប់ស្គាល់រួចហើយនឹងធ្វើឲ្យពួកគេងាយយល់ឆាប់ចេះ។ នៅពេលយើងណែនាំ ការរុករក លើGoogle គេពួកគេកាន់តែមាន​គំនិត​រុករកល្អជាងក្មេងៗព្រោះ​ពួកគាត់មាន​វ័យច្រើន​មានបទពិសោធន៍​និង​ស្គាល់ពាក្យច្រើន ដែលងាយ​និងធ្វើការរុករក។

ការជួយពង្រឹងគំនិតនៃការរុករកនេះអាចចាប់ផ្តើម​តាមរយៈការបង្រៀនគាត់ឲ្យចេះកក់សណ្ឋាគារ និងសំបុត្រកុនខ្លួនឯង។​ ជាទូទៅ​ចាស់និយមប្រើ App ដែលងាយចូល។

សូមពន្យល់គាត់​ម្តងមួយៗ ពីអត្ថប្រយោជន៍លើការប្រើប្រាស់Function ​នីមួយៗសិន។  ប្រសិនបើគាត់យល់ គាត់និងខំ​ជាងក្មេងៗ។ ឧទាហរណ៍ ដូចជា​ហ្វេសប៊ុកសូមចាប់ផ្តើមដោយបង្ហាញរូបភាពចៅ ៗ របស់គាត់ ដែលគាត់មិនធ្លាប់បានឃើញ ឬព័ត៌មាន​ល្អៗថ្មី ធ្វើឲ្យពួកគាត់​នឹងកាន់តែអត់ធ្មត់ជាមួយនឹងដំណើរការរៀបចំគណនីនិងស្វែងរកព័ត៌មានថ្មីៗ។
ជៀសវាងពាក្យបច្ចេកទេស ហើយប្រើភាសាដែលងាយ​ចាំ​។

ឥឡូវពាក្យទាំងនោះមានដូចជា  Selfie  Click Like share Upload ។ល។ ត្រូវបានបន្ថែមទៅសទ្ទានុក្រមរបស់ Oxford ប៉ុន្តែ​នៅខ្មែរ​យើងនៅតែងាយ​ក្នុងការ​ប្រើពាក្យកម្ចី។

ការនិយាយភាសាបច្ចេកវិទ្យាកំពុងតែក្លាយជាផ្នែកមួយនៃភាសាប្រចាំថ្ងៃ។ ទោះគាត់ព្រម​ចេះឬមិនចេះ គាត់ខ្លួនឯងដែលកាន់តែឯកោពីសង្គម។

ទោះបីអ្នកចង់បង្កើត​សារព័ត៌មានសម្រាប់មនុស្ស​ចាស់​ក៏គង់តែនៅលើបណ្តាញ Internet ដដែល ព្រោះ​គេត្រូវ​ការរហ័ស​និងឥតគិតថ្លៃ។ សំខាន់យើងមាតិកានោះ​អក្សរធំ​ឬតូច ភាសា សាមញ្ញឬ​ទំនើបពេក?
​​នៅពេលអ្នកនិយាយអំពី បច្ចេកវិទ្យាជាមួយមនុស្សវ័យចំណាស់ ចូរយកចិត្តទុកដាក់លើពាក្យដែលសាមញ្ញបំផុតកុំធ្វើចលនាលឿនពេកនៅពេលណែនាំបច្ចេកវិទ្យា។ ចេះផ្អាកម្តងមួយជំហានៗ ជូនពេលពួកគាត់សាកល្បង។

បច្ចេកវិទ្យា​គឺមានជំនក់ចិត្តណាស់ ពេលគាត់យល់ គាត់នឹង​ធ្វើបានយ៉ាង​ល្អ​ហើយគាត់និងលែង​រិះគន់អ្នកប្រើអ៊ីនធើណេត។

បរិមាណព័ត៌មានថ្មីៗដែលពួកគេកំពុងទទួលបានអាចធ្វើឱ្យមនុស្សវ័យចំណាស់រៀនបច្ចេកវិទ្យាយ៉ាងងាយស្រួល ងាយចាំនិងយកចិត្តទុកដាក់។
ត្រូវប្រាកដថា យើង​បង្កើតពេលវេលារៀនទៀងទាត់សម្រាប់គាត់ និង​ផ្តល់ពេលវេលាជាក់លាក់មួយឱ្យពួកគេមានអារម្មណ៍ស្រួលជាងមុនក្នុងការ​បានសាកលល្បងអនុវត្តជំនាញបច្ចេកវិទ្យាថ្មីយ៉ាងសកម្មនិងយឺតៗ។

ចូរ​ណែនាំពួកគេទៅកាន់ធនធានបច្ចេកវិទ្យាជាក់លាក់ ដែល​លើកទឹកចិត្តអោយមនុស្សចាស់ចង់​ប្រើប្រាស់ធនធានបច្ចេកវិទ្យា ហើយ​ឈប់គិតថា​ខ្លួនគាត់ហួសម័យ។

មតិជាច្រើន​ធ្វើឱ្យការបង្ហាញការភ័ន្តច្រឡំថា បច្ចេកវិទ្យា​កំពុង​តែបំផ្លាញមនុស្ស​ចាស់​តាមពិត​វាកាន់តែផ្តល់ភាពងាយស្រួល។

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ណា​ខ្លះ​ជា​តម្រូវការ​អាទិភាព​លើ​ទីផ្សារ​សម្រាប់​ឆ្នាំ ២០២១

ចុចអាន៖មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំងនេះបានផ្លាស់ប្ដូរ​អនាគត​របស់​មនុស្ស​ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម