Connect with us

ព័ត៌មានជាតិ

អាជ្ញាធរឱ្យកសិករផ្អាក ធ្វើស្រូវប្រាំង​នៅតំបន់ធារាសាស្ត្រអាចាំង ដោយសារបញ្ហាខ្វះទឹក

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ បានប្រកាសប្រាប់ឱ្យប្រជាកសិករ ដែល​មានដីស្រែស្ថិតនៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្ដល់ឱ្យ​ក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសម្រាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ។

ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើន លើសពីបរិមាណទឹកនោះ មន្ទីរមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំងនោះឡើយ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំ បញ្ជាក់ថា ក្នុងករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត នោះបងប្អូននឹងអាចជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូន ប្រជាកសិករ ថែមទៀតជាមិនខាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម