ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់១០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅ ជប៉ុន
គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី៦ខែមករា តួលេខមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនដល់១០០នាក់ហើយ ខណៈ២១១នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។
ការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារខេត្ត អ៊ីស៊ីកាវ៉ា នៅរសៀលថ្ងៃទី១ខែមករា ដោយបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ និងការជម្លៀសមនុស្សទៅទីសុវត្ថិភាព។
ប្រតិបត្តិការជួយសង្គ្រោះនិងផ្តល់ជំនួយទៅកាន់អ្នករស់នៅតំបន់ដែលត្រូវកាត់ផ្តាច់ កំពុងជួបឧបសគ្គដោយសារតែកត្តាអាកាសធាតុនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។
តាមសេចក្តីរាយការណ៍ គ្រួសារប្រហែល២៣៨០០ នៅតែគ្មានអគ្គិសនីប្រើប្រាស់ក្នុងខេត្ត អ៊ីស៊ីកាវ៉ា ហើយជាង ៦៦៤០០០គ្រួសារ គ្មានទឹកស្អាតប្រើប្រាស់។
មិនត្រឹមប៉ុណ្ណឹង ការដាច់ភ្លើងនិងទឹក ក៏ប៉ះពាល់ដល់មន្ទីរពេទ្យ និងមណ្ឌលមើលថែទមនុស្សចាស់និងជនពិការផងដែរ។ ទន្ទឹមនោះ មនុស្សជាង ៣១៤០០ នាក់ កំពុងស្នាក់នៅក្នុងមណ្ឌលចំនួន៣៥៧ ដែលរដ្ឋាភិបាលបង្កើតឡើង។
សូមបញ្ជាក់ថា ទោះជប៉ុន តែងជួបប្រទះការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែការរញ្ជួយភាគច្រើន គឺមិនបណ្តាលឲ្យមានការខូចខាតខ្លាំងក្លាទេ ដោយសារតែប្រទេសនេះ បានអនុវត្តច្បាប់សាងសង់អគារយ៉ាងតឹងរ៉ឹង អស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។
ប្រទេសនេះ នៅតែត្រូវលងបន្លាចដោយការរញ្ជួយដីបាតសមុទ្រកម្រិត ៩.០រ៉ិចទ័រក្នុងឆ្នាំ២០១១ ដែលបង្កជារលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្សប្រហែល១៨៥០០នាក់ស្លាប់ឬបាត់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA, NHK
ចុចអាន៖ ចូលឆ្នាំ២០២៤បានប៉ុន្មានថ្ងៃ ជប៉ុន រងទុក្ខផ្ទួន ស្លាប់មនុស្ស ៦០នាក់
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង