Connect with us

សន្តិសុខសង្គម

វាយតប់គ្នានៅបរិវេណ​វិទ្យាល័យ ឃាត់ខ្លួនបាន​ ៥ នាក់ជា​សិស្ស​សាលា

បានផុស

នៅ

កម្លាំងនគរបាលស្រុកស្រែអំបិលឃាត់ខ្លួនក្រុមក្មេងទំនើង ៥ នាក់ ដែលវាយតប់គ្នានៅក្នុងបរិវេណវិទ្យាល័យស្រែអំបិល​។

លោកវីរសេនីយ៍ទោ ដូង វណ្ណា អធិការស្រុកស្រែអំបិលបានឱ្យដឹងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ ថា កម្លាំងជំនាញបាន​ប្រតិបត្តិការស្រាវជ្រាវដល់កន្លែងកើតហេតុក្នុងបរិវេណសាលាវិទ្យាល័យស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ដោយឃាត់ខ្លួនក្មេងទំនើងចំនួន ២ ក្រុមផ្សេងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមទី១ មានគ្នា ០៣ នាក់ប្រុស ទី១-ឈ្មោះ រ៉ាត់ ចំរុង អាយុ ១៥ ឆ្នាំ ទី២.ឈ្មោះ ដាវ សុខឡាង អាយុ ១៥ ឆ្នាំ និងទី ៣.ឈ្មោះ ទី រិទ្ធី អាយុ១៦ឆ្នាំ។ ចំណែកឯក្រុមទី២ មានគ្នា ០២ នាក់ប្រុស គឺទី១.ឈ្មោះ ឋាន ប៊ុនឡេង អាយុ ១៥ ឆ្នាំ ទី២-ឈ្មោះ ពេជ្រ ណាវី អាយុ ១៦ ឆ្នាំ។

ក្រោយធ្វើសកម្មភាពសិស្សសាលាទាំង ៥ នាក់ ត្រូវ​បាន​សមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំនិងឲ្យអាណាព្យាបាលធានាយកទៅផ្ទះវិញអប់រំបន្ត។

ដោយឡែក​ក្នុងចំណោមក្មេងទំនើង មានម្នាក់ទៀតឈ្មោះ ជ្រូក បានចូលទៅបង្កអុកឡុកក្នុងសាលារៀន។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពុងធ្វើការស្រាវជ្រាវរកបុគ្គលរូបនេះដើម្បីមានវិធានការតាមផ្លូវច្បាប់៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម