ព័ត៌មានអន្ដរជាតិ
ចិនចាប់បានអត្តសញ្ញាណចារកិច្ចម្នាក់ ប្រមូលព័ត៌មានសម្ងាត់ឲ្យអង់គ្លេស
ប្រទេសចិនបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនចាប់បានអត្តសញ្ញាណចារជនអង់គ្លេសម្នាក់ដែលត្រូវចោទប្រកាន់ពីបទប្រមូលព័ត៌មានសម្ងាត់របស់រដ្ឋចិន និងបញ្ជូនទៅឲ្យអង់គ្លេស ។
ក្រសួងសន្តិសុខជាតិចិនបានរកឃើញថា ប្រធានក្រុមហ៊ុនបរទេសផ្នែកប្រឹក្សាយោបល់មួយរូប បានយកការណ៍ពីប្រទេសចិន ទៅឲ្យស្ថាប័នចារកិច្ចរបស់អង់គ្លេស MI6 ហើយនេះ ក៏ជាការដាក់ការចោទប្រកាន់ទៅកាន់ភាគីអង់គ្លេស ក្រោយពីមានដំណាក់កាលចោទសង្ស័យជាបន្តបន្ទាប់។
ទីភ្នាក់ងារចារកម្មចិន បានប្រកាសចាប់បាននូវសកម្មភាពចារកិច្ចនៅលើបណ្តាញសង្គម WeChat ដោយបញ្ជាក់ថា MI6 បានប្រើជនបរទេសមួយរូបឈ្មោះ Huang Moumou ដើម្បីប្រមូលរាល់ព័ត៌មានសម្ងាត់ និងទិន្នន័យពីក្នុងប្រទេស។
ប្រភពព័ត៌មានពីទីភ្នាក់ងារមួយនេះបានឲ្យដឹងទៀតថា MI6 បានបណ្តុះបណ្តាល Huang និងបំពាក់ឧបករណ៍ធ្វើចារកម្មប្រមូលទិន្នន័យជាប្រព័ន្ធ រួចណែនាំ Huang ឲ្យចេញចូលទឹកដីចិនជាច្រើនលើកច្រើនសារ ដោយប្រើអត្តសញ្ញាណជាប្រធានក្រុមហ៊ុនសាធារណៈដើម្បីស៊ើបយកការណ៍ ។ បន្ថែមពីនេះ ចារកិច្ចឈ្មោះ Huang បានបញ្ជូនទិន្នន័យហោចណាស់ចំនួន ១៧ ករណី រួមទាំងព័ត៌មានសម្ងាត់របស់រដ្ឋចិនទៅកាន់ MI6 មុនពេលដែលគេកំណត់ចាប់បាន ។
យ៉ាងណាមិញ ទីភ្នាក់ងារចារកិច្ចចិនខាងលើក៏នៅមិនបានបង្ហាញអត្តសញ្ញាណអំពីស្ថានភាពលម្អិតបន្ថែមអំពី ចារជនឈ្មោះ Huang នោះឡើយ។ ប៉ុន្តែប្រទេសមហាអំណាចអាស៊ីមួយនេះ នៅតែតាមរកនិងបង្ហាញពីអត្តសញ្ញាណចារជនរបស់អង់គ្លេសជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ដោយឡែក ទាំងភាគីចិន និងអង់គ្លេស ក្នុងរយៈពេលដើមឆ្នាំ២០២៤នេះ នៅតែដាក់ការចោទប្រកាន់គ្នាទៅវិញទៅមកលើករណីធ្វើចារកម្ម ដែលក្នុងនោះមានទាំងការចោទប្រកាន់លើអ្នកនយោបាយ និងពាណិជ្ជករផងដែរ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


