ជីវិតកម្សាន្ដ
៤៥ឆ្នាំហើយ តែ Pong Nawat នៅតែអាចបង្អួតសាច់ដុំទ្រូង អង្រួនបេះដូងហ្វេនស្រីៗ
ទោះបីជាអាយុរាងជ្រេហើយក្ដី ប៉ុន្តែភាពស្រស់សង្ហាឥតខ្ចោះរបស់តារាសម្តែងប្រុស Pong Nawat Kulrattanarak នៅតែអាចជះរាងបង្អួតភ្នែកអ្នកគាំទ្រស្រីៗ ខណៈដែលលោកបង្ហោះរូបថតមួយឈុតដោះអាវបង្ហាញល្វែងលើគេងលើគ្រែ។

រូបភាពនេះត្រូវបានបង្ហោះនៅលើ Instagram ផ្ទាល់របស់លោកឈ្មោះថា pongnawat ជាមួយ caption ថា “ខានថតម៉ូដមួយរយៈហើយ ហាសហា Fashion set with SURROUND” ។ បន្ថែមពីលើរូបភាពបង្អួតសាច់ដុំរាងស្អាតសាច់សខ្ចីរបស់តារាប្រុសរូបនេះ ក្នុងនោះក៏មានរូបភាពលោកស្លៀកសំលៀកបំពាក់ដ៏ឡូយឆាយទាកទាញប្រជាប្រិយភាពពីបណ្ដាអ្នកគាំទ្រស្រីៗ។
យ៉ាងណាក៏ដោយ មិនរង់ចាំយូរទស្សនិកជនដែលនិយមគាំទ្រតារាសម្ដែងនិយមដើរតួសាវ៉ាលើរឿងស្នេហាលោក Pong Nawat បានសម្រុកចូឡទៅបញ្ចេញមតិព្រមៗគ្នាថា ភាពសង្ហារបស់លោកហាក់មិនបានប្រែប្រួលទៅណាសូម្បីតែបន្តិច។ ពេលវេលាកាន់តែទៅមុខ ប៉ុន្តែរាងរៅសាច់ដុំហាប់ណែនហាក់មិនថមថយសូម្បីតែបន្តិចណា។
មកដល់សព្វថ្ងៃនេះទាំងក្នុងប្រទេសថៃនិងក្រៅប្រទេស កេរ្តរិ៍ឈ្មោះរបស់តារាប្រុស Pong Nawat កាន់តែល្បីល្បាញខ្លាំង និងមានគេស្គាល់លោកតាមរយៈតួសម្ដែងជាប្រុសព្រានដែលមានភរិយាស្របច្បាប់ហើយ នៅតែលួចលាក់មានប្រពន្ធចុងក្រៅ។ អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះគឺ ភាពយន្តចុងក្រោយដែលមានចំណងជើងថា VIP ដែលលោកសម្ដែងជាមួយ Pooklook Fonthip កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រជាច្រើន។
លើសពីនេះភាពយន្តដ៏ល្អនេះ រឹតតែធ្វើឲ្យ Pong Nawat កាន់តែមានភាពល្បីល្បាញខ្លាំងមានទាំងអ្នកគាំទ្រនិងស្ដីបន្ទោសលើរូបលោក រហូតជាប់រហ័សនាមថា កំពូលប្រុសសាវ៉ាប្រចាំប្រទេសថែមទៀតផង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃើញជប់លៀងសប្បាយៗ តែ Aum ក៏ធ្លាប់បាក់ទឹកចិត្តលែងចេញពីផ្ទះ ដោយសារតែបារម្ភមិត្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


