ជីវិតកម្សាន្ដ
ឃើញជប់លៀងសប្បាយៗ តែ Aum ក៏ធ្លាប់បាក់ទឹកចិត្តលែងចេញពីផ្ទះ ដោយសារតែបារម្ភមិត្ត
តារាសម្ដែងនិយមតួកាច Tong Pakkaramai និង Aum Patcharapa ត្រូវបានទស្សនិកជនដែលនិយមតាមដានពួកគេ ប្រាដកជាដឹងច្បាស់ពីទំនាក់ទំនងថាពួកគេគឺជាមិត្តសម្លាញ់ដែលស្គាល់គ្នាជាយូរយារណាស់មកហើយ។ ក្នុងពេលដែលមិត្តជិតស្និតបានទម្លាយថា Aum ធ្លាប់បាក់ទឹកចិត្តលែងចាកចេញពីផ្ទះដោយសារតែនាងថែមទៀត។

នាពេលថ្មីៗនេះ តារាសម្ដែង Tong Pakkaramai បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា “កាលពីមុនខ្ញុំមានបញ្ហាសុខភាព ហើយត្រូវលេបថ្នាំជាប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយថ្នាំមិនអាចជួយខ្ញុំបានរហូតទេព្រោះខ្ញុំមានបញ្ហាសុខភាពផ្ទាល់ខ្លួនដែលមិនអាចចាកចេញពីផ្ទះបាន”។
បន្ថែមពីនេះតួកាច Tong Pakkaramai និយាយបន្តទៀតថា ពេលនោះកំឡុងពេលកូវីដមិត្តភ័ក្តិផ្ញើសារមកមកកាន់នាងថា តើនាងសុខសប្បាយដែរទេ? ហើយម្ដេចមិនចាកចេញពីផ្ទះខ្លះទៅ ពួកគេបានឆាតមកសួរនាងសឹងតែគ្រប់ៗគ្នា។ សូម្បីតែ Aum ក៏មិនសប្បាយចិត្ត នៅពេលឃើញអាការមិត្តសំឡាញ់ទៅជាបែបនេះ។
ជាចុងក្រោយ Tong Pakkaramai បានបញ្ចាក់ថា នាងគឺជាមនុស្សមិនចូលចិត្តចេញពីផ្ទះ តែយូរៗម្តងត្រូវទៅ បើមិនទៅ នាងនឹងត្រូវគេស្តីបន្ទោស។ Aum ថានាងបារម្ភពីមិត្តសឹងតែធ្លាក់ទឹកចិត្ត ដូច្នេះទើបនាងសម្រេចចិត្តសំងំមិនទៅណាទាំងអស់ដូចគ្នាដរាបណា Tong ចាកចេញទៅដែរ។

បន្ទាប់ពីអ្នកទស្សនាបានស្ដាប់សម្ដីតារាសម្ដែង Tong Pakkaramai មហាជនមានការកោសរសើរដល់ទឹកចិត្ត Aum Patcharapa យ៉ាងខ្លាំងក្លា។ ជាពិសេសក៏សរសើរដល់ Tong ដែលមានមិត្តល្អចាំសួរ ចាំបារម្ភពីសុខទុក្ខនាងគ្របពេលបែបនេះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវកញ្ញា Charlotte ដាក់ពាក្យប្ដឹងអ្នកពូកែបរិហារកេរ្តិ៍លើនាងឥតព័ស្តុតាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


