ព័ត៌មានអន្ដរជាតិ
លោក Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មី ជាបុរសស្រលាញ់ភេទដូចគ្នា វ័យ ៣៤ ឆ្នាំ
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារបានតែងតាំងរដ្ឋមន្ត្រីក្រសួងអប់រំវ័យ ៣៤ ឆ្នាំ លោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោកស្រី Elisabeth Borne ដែលបានសម្រេចចិត្តលាលែងពីតំណែងកាលពីថ្ងៃចន្ទ ។
ទន្ទឹមនោះ លោក Attal ក៏ជានាយករដ្ឋមន្ត្រីវ័យក្មេងដំបូងគេបង្អស់ផងដែរ ចាប់តាំងពីការកកើតសាធារណរដ្ឋទី ៥ របស់បារាំង ក្រោយត្រូវបានជ្រើសតាំងជាសមាជិកសភាពីគណបក្សសង្គមនិយមរបស់លោក Macron នៅក្នុងវ័យត្រឹម ២៨ ឆ្នាំប៉ុណ្ណោះ ។
ចំណែកកៅអីជារដ្ឋមន្ត្រីក្រសួងអប់រំវិញ លោក Attal ត្រូវបានតែងតាំងកាលពីឆ្នាំ ២០២៣ ខណៈដែលដើមឡើយបុរសរូបសង្ហាដែលសារព័ត៌មានក្នុងស្រុករាយការណ៍ថា ស្រលាញ់ភេទដូចគ្នារូបនេះ ក៏ធ្លាប់ធ្វើជាអ្នកនាំពាក្យរដ្ឋាភិបាលភិបាលផងដែរ ។

ក្នុងអំឡុងសុន្ទរកថាទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំងនេះទៀតសោត បុរសវ័យក្មេងដែលត្រូវបានគេចាត់ទុកថាជា ផ្កាយកំពុងរះក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Macron បានហៅការសម្រេចចិត្តតែងតាំងនេះជា សញ្ហាបង្ហាញការជឿទុកចិត្តទៅដល់យុវវ័យ ហើយលោកពិតជាចង់បង្ហាញស្នាដៃយ៉ាងឆាប់រហ័សក្នុងរដ្ឋាភិបាលថ្មីមួយនេះណាស់ ។
លោក Macron ដែលកំពុងស្ថិតក្នុងអាណត្តិទី ២ បានជំរុញកំណែទម្រង់សោធននិវត្តន៍ និងគោលនយោបាយផ្សេងទៀតជាមួយលោកស្រី Borne ប៉ុន្តែអំឡុងពេលនោះ ផ្លូវដើររបស់លោកជាមួយនឹងអតីតនាយករដ្ឋមន្ត្រីរូបនេះ ប្រឈមនឹងឧបសគ្គក្នុងការគ្រប់គ្រងរដ្ឋបាល ដោយសារខ្វះសំឡេងភាគច្រើននៅក្នុងសភា ។
គួរបញ្ជាក់ថា ការសម្រេចតែងតាំងលោក Attal ធ្វើជានាយករដ្ឋមន្ត្រីថ្មីកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី Emmanuel Macron អាចនឹងប្រកាសរុះរើ និងស្ដារគណៈរដ្ឋមន្ត្រីរបស់លោកសាជាថ្មី នៅមុនការបោះឆ្នោតសភាអឺរ៉ុប និងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះដែលទីក្រុងប៉ារីសនឹងធ្វើជាម្ចាស់ផ្ទះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ចេញបំភ្លឺរឿងបក្សប្រឆាំងឲ្យដកតំណែងរដ្ឋមន្ត្រីការពារជាតិដែល កំពុងសម្រាកនៅមន្ទីរពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


