ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញបំភ្លឺរឿងបក្សប្រឆាំងឲ្យដកតំណែងរដ្ឋមន្ត្រីការពារជាតិដែលកំពុងសម្រាកនៅមន្ទីរពេទ្យ
សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទថា មិនមានហេតុផលណាមួយដែលត្រូវបណ្ដេញរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ចេញពីតំណែងនោះទេ ទោះបីជាខាងបក្សប្រឆាំងទាមទារឲ្យលោកចុះចេញ ក្រោមដើមហេតុកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកនេះក៏ដោយ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សន្និសីទសារព័ត៌មាននៅតាមផ្លូវទៅកាន់រដ្ឋ South Carolina ថា “រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden មិនមានផែនការ ឬសេណារីយ៉ូអ្វីផ្សេងក្រៅពីឲ្យលោករដ្ឋមន្ត្រី Austin បន្តកិច្ចការងារ និងដឹកនាំក្រសួងមួយនេះដដែលនោះឡើយ” ។
លោក Kirby បានលើកឡើងទៀតថា “ការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព និងការព្យាបាលថែទាំងលោក Austin ឲ្យជាសះស្បើយ គឺជារឿងចាំបាច់របស់លោកប្រធានាធិបតី Joe Biden ជាពិសេសថ្នាក់ដឹកនាំទាំងអស់កំពុងទន្ទឹងរង់ចាំឲ្យលោករដ្ឋមន្ត្រីវិលត្រលប់មកអង្គុយធ្វើការនៅមន្ទីរបញ្ចកោណវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា “សូម្បីរូបលោកផ្ទាល់ក៏គោរព និងឲ្យតម្លៃការងារដ៏អស្ចារ្យដែលលោក Austin ដឹកនាំសម្រេចបានក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ក៏ដូចជាក្បួនយុទ្ធសាស្ត្រដោះស្រាយវិបត្តិជាច្រើនដែលលោកដាក់ចេញមកក្នុងរយៈពេលជិត ២ ឆ្នាំចុងក្រោយនេះផងដែរ” ។
ដំណឹងនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក Austin កាលពីថ្ងៃឆ្លងឆ្នាំសកលទាំងដែលមិនដឹងមូលហេតុពិតប្រាកដនោះ កំពុងផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមប្រឆាំង ជាពិសេសគឺអតីតប្រធានាធិបតីលោក Donald Trump តែម្ដង ។

លោក Trump ដែលតែងតែប៉ះសម្ដីជាមួយមន្ត្រីរដ្ឋបាលរបស់លោក Biden បានលើកឡើងថា “កុំទុកយូរអី រដ្ឋមន្ត្រីការពារជាតិ Lloyd Austin គួរតែត្រូវបានបណ្ដេញចេញពីតំណែងភ្លាមៗទៅ ដោយសារតែលោកគ្មានទំនួលខុសត្រូវ និងទុកការងារប្រទេសជាតិចោល” ។
គួរបញ្ជាក់ថា លោក Lloyd Austin បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធាជាតិ Walter Reed កាលពីថ្ងៃទី១ ខែមករា ដោយមិនដឹងមូលហេតុច្បាស់លាស់ ប៉ុន្តែយោងតាមសេចក្ដីរាយការណ៍ រដ្ឋមន្ត្រីវ័យ ៧០ ឆ្នាំរូបនេះមានអាការៈ និងស្មារតីល្អប្រសើរវិញហើយ ក្រោយដឹកចូលសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) រយៈពេល ៤ ថ្ងៃ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


