ជីវិតកម្សាន្ដ
នេនទុំ បកស្រាយ ក្រោយរងការរិះគន់លើសមត្ថភាព នៃស្នាដៃនិពន្ធបទចម្រៀង
តារាចម្រៀងរ៉េប នេនទុំ ថ្មីៗនេះ ហាក់ជួបរឿងមិនសប្បាយចិត្តជាបន្តបន្ទាប់ ខណៈរំលងផុតបញ្ហាមួយមកជួបបញ្ហាមួយទៀត រហូតធ្វើឲ្យតារារូបនេះនៅមិនស្ងៀម ក៏បានចេញមុខបកស្រាយដោយសម្តែងការហួសចិត្តខ្លាំងនូវការរិះគន់មិនឲ្យតម្លៃស្នាដៃចម្រៀងរបស់លោក។

តាមការកត់សម្គាល់មកលើខ្សែជីវិតផ្ទាល់ខ្លួន ក៏ដូចជាអាជីពសិល្បៈរបស់ នេនទុំ មួយរយៈចុងក្រោយ ទោះបីលោកតែងបង្ហាញទង្វើសប្បុរសធម៌ ឬការបញ្ចេញពីស្នាដៃបទចម្រៀងថ្មីៗ យ៉ាងណាក្តី ប៉ុន្តែមានបុគ្គលមួយចំនួនហាក់មិនសប្បាយចិត្តលើរូបលោកឡើយ។ អ្វីដែលហួសចិត្តទៀតនោះ ស្រាប់តែថ្មីៗ នេះ នេនទុំ បែរជារងការប្រមាថលើទេពកោសល្យចម្រៀងថាជាតារាចម្រៀងគ្មានសមត្ថភាព និងស្រែៗ ទៅវិញ។

យ៉ាងណាមិញ ភ្លាមៗ នោះ តារារ៉េប នេនទុំ ក៏បានចេញមុខបកស្រាយទាំងអារម្មណ៍ហួសចិត្ត និងអួលណែនដើមកផងដែរ ក្រោយគេរិះគន់លើសមត្ថភាព នៃស្នាដៃនិពន្ធបទចម្រៀង។ ថ្វីត្បិតការបកស្រាយមួយចំនួនរបស់ នេនទុំ ត្រូវបានពន្យល់ទៅកាន់អ្នកគាំទ្រលោកក៏ពិតមែន តែនៅមានអ្នកចេញវីដេអូក្នុងន័យផ្លែផ្កាចំអកឲ្យរូបលោកទៀតផង។

ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុក នេនទុំ កាលពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ បានចេញវីដេអូថ្មីៗ ភ្ជាប់ខ្លឹមសារខាងលើថា លោកនិយាយត្រង់ៗ អត់ចូលចិត្តបញ្ឆិតបញ្ឆៀងទេ ជូនឈ្មោះ Bro Lin Reaction។ នេនទុំ បានលើកឡើងថា «សូមផ្ញើវីដេអូនេះទៅកាន់ប្អូនប្រុសម្នាក់ ព្រោះខ្ញុំមិនចេះនិយាយបញ្ឆិតបញ្ឆៀងទេ គឺចូលចិត្តនិយាយត្រង់ៗ តែម្ដង»។

នេនទុំ បានបញ្ជាក់ថា កាលពីយប់ម្សិលមិញ មានគេផ្ញើវីដេអូដែលម្ចាស់ Account ខាងលើនិយាយក្នុងអត្ថន័យចង់សំដៅពីអារម្មណ៍ខ្លួនពាក់ព័ន្ធការអន់ចិត្ត គេមិនឲ្យតម្លៃលើស្នាដៃបទចម្រៀង។ ប៉ុន្តែទោះបីបុគ្គលរូបនេះនិយាយថាមិនសំដៅលើរូបលោកក៏ដោយ តែលោកដឹងថា ទាំងពាក្យពេចន៍ រាល់ការនិយាយទាំងអស់ អាចសំដៅលើលោកតែម្ដង។ លោកក៏មិនចូលចិត្តការនិយាយបញ្ឆិតបញ្ឆៀងដែរ ដូច្នេះសូមផ្ញើវីដេអូនេះទៅកាន់ឈ្មោះ Bro Lin Reaction នោះតែម្ដង។

តារារ៉េប នេនទុំ បានលើកឡើងទៀតថា សម្រាប់លោកគឺធ្លាប់ជួបឆ្អែតហើយចំពោះពាក្យសម្តីមើលងាយប្រមាថផ្សេងៗ កន្លងមក ពោលគឺរយៈពេលជាង ២០ ឆ្នាំ មកហើយ ចាប់តាំងចូលប្រឡូកវិស័យសិល្បៈ។ លោកក៏អរគុណចំពោះការលើកទឹកចិត្ត ការគាំទ្រ ការបារម្ភ និងពាក្យជូនពរល្អៗ ពីសំណាក់អ្នកគាំទ្រផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


