ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សមាគមសង្គហៈមិត្ត បង្កើតឡើងដើម្បីធ្វើជាស្ពានដ៏សំខាន់មួយ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងអតីតមន្ត្រីរាជការ និងបច្ចុប្បន្ន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមាគមសង្គហៈមិត្តនេះ បង្កើតឡើង ដើម្បីធ្វើជាស្ពានដ៏សំខាន់មួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម ថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ ២០១១ មកដល់ដំណាច់ឆ្នាំ ២០២៣ បានអនុវត្តបេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនាសម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦ រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១ រូប នៅដើមឆ្នាំ ២០២៤។

លោក អ៊ុន ចាន់ដា បានលើកឡើងថា អតីតកាល នៃនិវត្តជន គឺជាការត្រួសត្រាយផ្លូវដោយតម្លៃ នៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្ដួចផ្ដើមគំនិតបង្កើតនូវសមាគមសង្គហៈមិត្តនេះឡើង ដើម្បីធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន ដែលជាយន្តការទំនាក់ទំនង ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិកកិត្តិយស នៃសមាគមសង្គហៈមិត្ត, លោកបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានកិត្តិយស សមាគម និងលោកស្រី កែវ ចរិយា ជាប្រធានក្រុមប្រឹក្សាភិបាល។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃសមាគម សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញបេសកកម្មការងារដ៏មានសារៈសំខាន់នេះ ដោយត្រូវបន្តបង្កើនប្រសិទ្ធភាព នៃការបំពេញមុខងារ និងភារកិច្ចមានលក្ខណៈជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវ ”បង្គោលចរឆ្នាំ ២០៣០” គឺ កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តគាំទ្រឱ្យសម្រេចបាន ”ចក្ខុវិស័យ ២០៥០” គឺ កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ និងបន្តការចុះសួរសុខទុក្ខដល់និវត្តន៍ជនតាមលំនៅដ្ឋាននីមួយៗ ជាបន្តបន្ទាប់ទៀត ដូចជា ៖ ការចុះសួរសុខទុក្ខនិវត្តជនដែលមានជំងឺនៅតាមផ្ទះ, មាតុភាព, គ្រោះថ្នាក់ចរាចរណ៍, ស្ថានភាពលំបាកផ្សេងៗដូចជា កម្មវិធីបុណ្យសពរបស់សមាជិកជាដើម។ បន្ថែមលើនេះ ក្នុង នាមខ្ញុំជាថ្នាក់ដឹកនាំមួយរូប ខ្ញុំសូមផ្ដាំផ្ញើដល់មន្ត្រីរាជការដែលកំពុងបម្រើការងារនៅទូទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំនេះ សូមបន្តអនុវត្តតាមគោលនយោបាយ និងកម្មវិធី កំណែ ទម្រង់ស្នូល របស់រាជរដ្ឋាភិបាល រួមមាន៖ កម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញ វត្ថុ សាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យកាន់តែមានការរីក ចម្រើនជាលំដាប់។

សម្រាប់និវត្តជនដែលបានចូលរួមថ្ងៃនេះ ក៏បានទទួលអំណោយពី លោកស្រី អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖ បុរសទទួលបានក្រមា ០១ និងថវិកា ២០ ម៉ឺនរៀល ចំណែកស្ត្រីទទួលបាន សំពត់ស៊ឹង ០១ ក្បិន និងថវិកា ២០ ម៉ឺនរៀល ផងដែរ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


