កីឡា
តារាបាល់ទះឆ្នើម Doni ជម្រើសជាតិឥណ្ឌូណេស៊ីមកលេងតេជោលីគ
កីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី Doni Haryono អាយុ២៤ឆ្នាំមកលេងក្នុងការប្រកួតបាល់ទះតេជោលីគ បន្ទាប់ពីមានកីឡាករឥណ្ឌូណេស៊ី៣នាក់បានចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្ស។
មិនទាន់មានការប្រកាសផ្លូវការពីក្លិបណាមួយនៅលីគបាល់ទះកំពូលកម្ពុជាទេ ប៉ុន្តែបើតាមផេក ASEAN Volley Gossips បានបង្ហាញថា Doni Haryono បានចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្ស។

តាមលក្ខខណ្ឌកំណត់ ក្លិបនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន៣នាក់ ដូច្នេះនៅពេលនាំចូល Doni ម្នាក់ទៀតមានន័យថា ក្លិបបញ្ជាការដ្ឋានមានកីឡាករបរទេស៤នាក់ ដូច្នេះប្រហែលជាត្រូវបញ្ចេញសមាជិកបរទេសណាម្នាក់ក្នុងចំណោមកីឡាករទាំង៤នាក់គឺ Dio Zulfikri, Luvi Febrian Nugraha និង Gede Wira Yudh។
ការប្រកួត២លើកក្នុងតេជោលីគមួយសប្តាហ៍កន្លងទៅនេះ បញ្ជាការដ្ឋានអង្គរក្សបានដាក់កីឡាករ Dio Zulfikri លេងភាគច្រើនបំផុត ហើយរូបគេបានជួយក្រុមច្រើនមែនទែនដោយទទួលបានជ័យជម្នះទាំង២លើក។
កីឡាករកម្ពស់១.៩១ម៉ែត្រ Doni Haryono មានបទពិសោធច្រើនខ្លាំងមែនទែនដោយឆ្លងកាត់៥ក្លិបទាំងនៅប្រទេសបារ៉ែន និងប្រទេសជប៉ុន ហើយរូបគេបានជួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីឈ្នះមេដាយមាសស៊ីហ្គេម៣លើកជាប់គ្នាចុងក្រោយ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


