ព័ត៌មានអន្ដរជាតិ
ត្រាំ ទទួលការលើកលែងទោសជាលើកទី ២ ពីព្រឹទ្ធសភាអាមេរិក
ព្រឹទ្ធសភាអាមេរិកបានលើកលែងទោសដល់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការជំនុំជម្រះចោទប្រកាន់ពីបទញុះញង់ឲ្យមានការបះបោរនៅកាពីតូលកាលពីថ្ងៃទី ៦ ខែមករា ។

ទន្ទឹមនោះការជំនុំជម្រះដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារក៏ត្រូវបានចាក់ផ្សាយនៅទូទាំងប្រទេសផងដែរ ។
ក្រុមអ្នកប្រជាធិបតេយ្យមកពីសភាជាន់ទាបដែលមានតួនាទីជាព្រះរាជអាជ្ញាបានបង្ហាញករណីនេះ ។ ពួកគេបានបង្ហាញវីដេអូថ្មីដែលត្រូវបានថតនៅថ្ងៃដែលវិមានកាពីតូលត្រូវបានវាយលុក ។

ពួកគេបានចោទប្រកាន់លោក ត្រាំ ថាបានធ្វើឲ្យអ្នកគាំទ្រម្តងខកចិត្តម្ដងហើយម្តងទៀតដែលនាំឲ្យមានការវាយប្រហារដ៏សាហាវ និងបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ។
បន្ទាប់ពីបញ្ចប់ការជជែកវែកញែក ការជំនុំជម្រះបានបញ្ចប់ដោយការបោះឆ្នោតដោយសមាជិកព្រឹទ្ធសភានៅរសៀលថ្ងៃសៅរ៍ ។

សមាជិកព្រឹទ្ធសភាចំនួន ៥៧ រូបរួមទាំងសមាជិកសភាសាធារណរដ្ឋចំនួន ៧ រូបបានបោះឆ្នោតគាំទ្រការចោទប្រកាន់ ប៉ុន្តែវាតិចជាងសម្លេងភាគច្រើន ២ ភាគ ៣ ដែលទាមទារឲ្យមានការផ្តន្ទាទោស ។
គួររម្លឹកថា លោក ត្រាំ គឺជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានចោទប្រកាន់ពីរដង ហើយគាត់ក៏ត្រូវបានគេលើកលែងទោសកាលពីលើកដំបូងផងដែរ ៕

ប្រែសម្រួលដោយ ៖ Vann Vann
ប្រភព ៖ NHK
ចុចអាន ៖ ការជំនុំជម្រះចោទប្រកាន់លោក ត្រាំ លើកទី ២ ចាប់ផ្ដើមហើយ
ចុចអាន ៖ ប៊ូតុងក្រហមដ៏អាថ៌កំបាំងលើតុរបស់ ត្រាំ ហាក់ដូចជាត្រូវបានដកចេញពីការិយាល័យពងក្រពើ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


