កីឡា
លោក សុខ ពុទ្ធិវុធ ជំរុញឲ្យកីឡាករពង្រឹងវិញ្ញាសាបាញ់កាំភ្លើងដែលមាននៅអូឡាំពិក
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានជំរុញឲ្យក្រុមការងារបច្ចេកទេស និងកីឡាករពង្រឹងការហ្វឹកហាត់លើវិញ្ញាសាបាញ់កាំភ្លើងដែលមាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

ការជំរុញឲ្យពង្រឹងរបស់លោកប្រធានសហព័ន្ធបាញ់កាំភ្លើងកម្ពុជាបានធ្វើឡើងនៅពេលសហព័ន្ធបានរៀបចំការប្រកួតពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរីរយៈពេល១ថ្ងៃកាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោក ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ មានកីឡាករចូលរួមចំនួន២៧នាក់លើ៤វិញ្ញាសា។ នេះជាព្រឹត្តិការណ៏សំខាន់មួយនៅដើមឆ្នាំដើម្បីបង្កើនបទពិសោធ បច្ចេកទេស ចំណេះជំនាញដល់អត្តពលិក និងកីឡាករមុនពេលព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិប្រចាំ២០២៤។ ជាពិសេសក៏ជាការត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិនានាទាំងក្នុងតំបន់អាស៊ាន អាស៊ី និងពិភពលោក។

ជាមួយគ្នានេះ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំការប្រកួតនេះគឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពរបស់កីឡាករសម្រាប់ការត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតអន្តរជាតិ។ ជាពិសេសពង្រឹង និងសម្រួចវិញ្ញាសាបាញ់កាំភ្លើងដែលមាននៅក្នុងកីឡាអូឡាំពិកគឺវិញ្ញាសា ISSF។
លោក សុខ ពុទ្ធិវុធ បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា មុនឈានដល់ការប្រកួតអន្តរជាតិឲ្យទទួលបានជោគជ័យ កីឡាករ គ្រូបង្វឹក និងក្រុមបច្ចេកទេសត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ពង្រឹងសមត្ថភាព អភិវឌ្ឍខ្លួនឲ្យរីកចម្រើននៅលើទីលានជាក់ស្តែង។

កីឡាបាញ់កាំភ្លើងជាកីឡាមួយប្រភេទដែលមានក្នុងព្រឹត្តិការណ៍ផ្លូវការធំៗទាំងកម្រិតតំបន់ និងពិភពលោក ប៉ុន្តែធនធានមនុស្ស និងសមត្ថភាពរបស់អត្តពលិកកម្ពុជានៅមានកម្រិតដែលទាមទារឲ្យមានការបណ្តុះបណ្តាលឲ្យបានច្រើនជាប្រចាំទើបឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា CSF IPSC Challenge Series មាន៤វិញ្ញាសាគឺ វិញ្ញាសា OPEN ដែលលេខ១បានទៅកីឡាករ គួច, លេខ២កីឡាករ រិទ្ធ និងលេខ៣ កីឡាករ ពុទ្ធិវុធ។ វិញ្ញាសា PRODUCTION OPTICS លេខ១បានទៅកីឡាករ មុន្នី, លេខ២កីឡាករ យុទ្ធ និងលេខ៣កីឡាករ វណ្ណា ខណៈវិញ្ញាសា STANDARD លេខ១បានទៅកីឡាករ NIKOSON លេខ២បានទៅកីឡាករ ISHIKAWA និងលេខ៣កីឡាករ RICHIE៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


