Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់ Num ប្រឹងរកលុយចិញ្ចឹមកូនស្រី រហូតរាងកាយទ្រុឌទ្រោមខ្លាំងខុសពីវ័យ

បានផុស

នៅ

យោងតាមប្រភពអ្នកប្រើប្រាស់ TikTok ម្នាក់ ទម្លាយរូបថតចុងក្រោយរបស់តារាសម្ដែង Num Sornram ស្ថិតក្នុងវ័យ៥០ឆ្នាំ ភ្លាមៗអ្នកគាំទ្រនាំគ្នាបញ្ចេញមតិទាំងក្តីបារម្ភថា តួប្រុសរូបនេះមានបញ្ហាសុខភាពមែនឬយ៉ាងណា ក្រោយ​ឃើញ​រូបភាព​ក្នុង​ពិធី​ថ្វាយ​បង្គំ​ល្ខោន​ខោល​កាន់តែចាស់ទ្រុឌទ្រោម។

កាលពីថ្ងៃទៅ០៨ ខែមករា ឆ្នាំ២០២៤ អ្នកប្រើប្រាស់ TikTok ឈ្មោះ captain_kup2520 បានបង្ហោះវីដេអូឃ្លិបរបស់តួឯកប្រុសក្នុងរឿង “បេះដូងរង់ចាំស្នេហ៍” ក្នុងសំលៀកបំពាក់ដ៏ស្រស់សង្ហា ក្នុងពេល​កំពុង​ធ្វើ​ពិធី​ថ្វាយ​បង្គំ​ល្ខោន​ខោល​ រួមជាមួយនឹងសារថា “ចុះទៅជួបគ្នាឆាប់ៗ” រូបភាពរបស់បុគ្គលដែលបង្ហាញក្នុងឃ្លិបនោះ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង។ ព្រោះ​មុខមាត់របស់គាត់មើល​ចាស់ជាងវ័យច្រើន សឹងតែមនុស្សពីរនាក់ផ្សេងគ្នា។

ក្រោយមកមិន​បានប៉ុន្មានផង ឃ្លិបដែល​អ្នកប្រើ TikTok បង្ហោះ ទទួលបានការចូលមើលច្រើនជាង ៦,២០០,០០០ដង មុនពេលដែលមានមហាជនជាច្រើនសម្រុកបញ្ចេញមតិជាង ២,៣០០ យោបល់ ដែលភាគច្រើនបង្ហាញពីក្ដីព្រួយបារម្ភអំពីការផ្លាស់ប្តូរស្ថានភាពរបស់លោកយ៉ាងអនេកប្បការ និងផ្តល់ការគាំទ្រលើកទឹកចិត្តយ៉ាងច្រើនលើសលប់​ ដល់តារាសម្ដែងរូបនេះទៀតផង។

លើសពីនេះទៀតសោត មហាជន​ជាច្រើន​បាន​បញ្ចេញមតិ​ថា រូបលោក​ចិញ្ចឹម​កូនស្រី​តែម្នាក់ឯង​។ ដូច្នេះហើយ លោកប្រហែលជាធ្វេសប្រហែសក្នុងការថែរក្សាខ្លួនឯង ដោយអ្នកគាំទ្រថាចង់ឲ្យអតីតតារាល្បីរូបនេះ ថែរក្សាសុខភាព ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បី​ឲ្យរាង​កាយ​រឹង​មាំ និង​ត្រឡប់​មក​សង្ហាដូចពីមុន។ ក្នុងនោះផងដែរ មាន​មតិ​ខ្លះ​ថា Num មើលទៅខុសគ្នា នេះ​ប្រហែល​មក​ពី​របៀប​ដែល​អ្នក​ផាត់​មុខ និង​របៀប​ដែល​ពន្លឺ​ធ្លាក់​មក​លើ​មុខ​នៅ​ពេល​នោះ។ គួបផ្សំនឹងមុំកាមេរ៉ាជាបានរួមចំណែកធ្វើឲ្យគាត់មានរូបរាងខុសពីមុន ហើយនាពេលបច្ចុប្បន្ននេះ លោកនៅតែរឹងមាំដូចធម្មតាប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ មហាជនជាច្រើននៅតែសម្ដែងការព្រួយបាម្ភចំពោះស្ថានភាពរបស់លោក ដែលពេលនេះស្ថិតក្នុងវ័យ៥០ឆ្នាំទៅហើយ ប៉ុន្តែនៅតែប្រឹងប្រែងធ្វើការងារយ៉ាងសស្រាកសស្រាំ ឥតមានពេលឈប់សម្រាក ក៏ដើម្បីតែកូនស្រីម្នាក់ដែលបន្សល់ទុកពីអតីតភរិយាដែលលែងលះគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបដែរថា Num Sornram គឺជាតារាប្រុសជើងចាស់មួយរូបដ៏ល្បីល្បាញមិនថានៅប្រទេសថៃ ឬកម្ពុជានោះទេ។ ​ទស្សនិកជនជាច្រើនប្រាកដជាស្គាល់ពីកេរ្តី៍ឈ្មោះរបស់លោក តាមរយៈភាពយន្តជាច្រើន សុទ្ធសឹងតែតែទទួលបាននូវចំណាតថ្នាក់អ្នកទស្សនាច្រើន។ កាលណោះលោកគឺជាតារាប្រុសដ៏សស្រស់សង្ហា​​ និងឈានមុខគេ ដោយតែងតែលេចមុខលើកញ្ចក់ទូរទស្សន៍ក្នុងនាមជាតួឯកប្រុសសឹងតែគ្រប់ប៉ុស្តិ៍។ ក្រៅពីជំនាញសម្តែងដ៏លេចធ្លោ តារាសម្តែងជើងចាស់រូបនេះ ក៏មានមុខមាត់ស្រស់សង្ហា, ទេព​កោសល្យ​, ទាំង​សមត្ថភាព និង​រូបរាងមិនចាញ់អ្នករួមជំនាន់ប៉ុន្មាននោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អង្គុយក្នុងឡានទំនើប Janie ទទួលការសរសើរពេញៗមាត់ពីទស្សនិកជនថា ស្អាតដូចព្រះនាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម