ព័ត៌មានអន្ដរជាតិ
អំពើហិង្សាផ្ទុះឡើងក្នុងការបោះឆ្នោតបង់ក្លាដែស ស្លាប់និងរបួសមនុស្សជាង៣០នាក់
ប៉ូលិសនិយាយថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់និង៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើហិង្សាកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសបង់ក្លាដែសរៀបចំការបោះឆ្នោតឃុំសង្កាត់។

ការបោះឆ្នោតសម្រាប់ទីក្រុងចំនួន៥៥បានចាប់ផ្តើមនៅម៉ោង៨ព្រឹក រហូតដល់ម៉ោង៤ល្ងាច។
ប៉ុន្តែដំណើរការនេះ ត្រូវបានរំខានដោយអំពើហិង្សារវាងក្រុមប្រឆាំងនៅក្នុងទីក្រុងកំពង់ផែ Chottogram ភាគខាងត្បូង ចំពេលមានការអះអាងអំពីការក្លែងបន្លំនិងភាពមិនប្រក្រតី។

បេក្ខជន៥នាក់ដែលគាំទ្រដោយគណបក្សប្រឆាំង ជាតិនិយមបង់ក្លាដែសនិងអ្នកឯករាជ្យម្នាក់ទៀត បានធ្វើពហិការមិនចូលរួមការបោះឆ្នោត។
អនុប្រធានអធិការកិច្ចលោក Anwar Hossain បានប្រាប់ទីភ្នាក់ងារ Anadolu ថា អ្នកស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Abdul Mabud អាយុ៤៥ឆ្នាំដែលជាបងប្អូនរបស់បេក្ខជនក្រុមប្រឹក្សាម្នាក់។

អាជ្ញាធររៀបចំការបោះឆ្នោតបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យរក្សាវិធានការគម្លាតសង្គម ក្នុងពេលបោះឆ្នោតប៉ុន្តែមនុស្សជាច្រើនមិនបានអនុវត្តតាមគោលការណ៍ណែនាំទេ។
ការបោះឆ្នោតដំណាក់កាលបន្ទាប់នៅក្នុងក្រុមប្រឹក្សាក្រុងចំនួន៣១ គ្រោងធ្វើនៅថ្ងៃទី២៨ខែកុម្ភៈ បន្ទាប់មកគឺដំណាក់កាលទី៦និងជាដំណាក់កាលចុងក្រោយនៅថ្ងៃទី៧ខែមេសា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


