ព័ត៌មានជាតិ
នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម អំពាវនាវដល់យុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗ គ្នា
លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវដល់យុវជនដែលមិនបានចុះឈ្មោះ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឱ្យបានគ្រប់ៗ គ្នា ស្របពេលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី ១ កំពុងដំណើរការទៅយ៉ាងរលូន។

លោក ជិន តារ៉ា បន្ថែមថា សម្រាប់វិទ្យាស្ថាន នៅតែបន្តទទួលពាក្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែល បើទោះបីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈវគ្គទី ១ កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។

បើតាម នាយកសាលា រូបនេះ បានឲ្យដឹងថា «បើតាមការអង្កេតរបស់សាលាផ្ទាល់ មើលឃើញថា ចាប់តាំងពីថ្ងៃបើកបវេសនកាលជាផ្លូវការមក សិស្សរបស់យើងបានមករៀនគ្រប់ៗ គ្នា សិស្សានុសិស្សរបស់យើងដើរចូលសាលាដោយភាពរីករាយ ស្នាមញញឹម ពួកគាត់ពេញចិត្តនឹងការទទួលយកចំណេះជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ជារួមគាត់ចង់ចេះ ចង់ដឹង»។

លោកបន្ថែមថា សម្រាប់វិទ្យាស្ថាន ការអនុវត្តផ្ទាល់ក្នុងរោងជាង គឺជាវិធីសាស្ត្រក្នុងការបង្រៀនដ៏សំខាន់មួយ បន្ទាប់ពីការសិក្សាទ្រឹស្ដីក្នុងថ្នាក់។ មកទល់ពេលនេះ មានសិស្សដែលចូលរោងជាងអនុវត្តផ្ទាល់រួចហើយ សិក្ខាកាមមានការពេញចិត្ត និងសហការជាមួយគ្រូបង្រៀនរបស់ពួកគេបានយ៉ាងល្អ។ តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះ លោកសង្ឃឹមថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ពួកគេ នឹងទទួលបានលទ្ធផលល្អ មានសមត្ថភាព បន្ទាប់ពីរៀនចប់រយៈពេល ៤ ខែ ខាងមុខ។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ នោះ បានបោះជំហានមួយដំណាក់កាលទៀតហើយ ពោលគឺកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈវគ្គដំបូងមានយុវជនចំនួន ១៥ ០០០ នាក់ ក្នុងនោះមាន ៥០០ ថ្នាក់បណ្ដុះបណ្ដាល នៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


