ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនទាំងអស់ បានប្រើប្រាស់សមត្ថភាពពិតប្រាកដក្នុងការប្រកួតប្រជែង
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានកត់សម្គាល់ថា បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ទាំងអស់ សុទ្ធតែបានបង្ហាញពីភាពជឿជាក់ដោយប្រើប្រាស់សមត្ថភាពពិតប្រាកដ និងតាំងចិត្តយ៉ាងមុតមាំក្នុងការប្រកួតប្រជែង។

ការកត់សម្គាល់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានចុះពិនិត្យមណ្ឌលប្រឡងវិញ្ញាសាអនុវត្តកីឡា នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ នេះ។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ការប្រឡងប្រជែងប្រភេទវិញ្ញាសាអនុវត្តកីឡា គឺ «ប្រឡងរួចរាល់ភ្លាម ចេញលទ្ធផលពិន្ទុភ្លាម»។ ឯកឧត្ដម បន្ថែមថា បន្ទាប់ពីបានបញ្ចប់ការប្រឡងប្រភេទវិញ្ញាសាសរសេររួចរាល់ បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ត្រូវឆ្លងកាត់ការប្រឡងប្រជែងប្រភេទវិញ្ញាសាអនុវត្តកីឡា ដោយបែងចែកជាវិញ្ញាសាចំនួន ៣ គឺ វិញ្ញាសាចោលដុំដែក, វិញ្ញាសាលោតចម្ងាយ និងវិញ្ញាសារត់ល្បឿន។ ថ្ងៃនេះ ជាថ្ងៃទី ២ នៃការប្រឡងប្រភេទវិញ្ញាសាអនុវត្តកីឡានេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានកត់សម្គាល់ថា «ជាការកត់សម្គាល់ ប្អូនៗ ជាបេក្ខជនគ្រប់ៗ រូប សុទ្ធបានបង្ហាញពីភាពជឿជាក់ដោយប្រើប្រាស់សមត្ថភាពពិតប្រាកដ និងតាំងចិត្តយ៉ាងមុតមាំក្នុងការប្រកួតប្រជែង។ បន្ទាប់ពីការប្រកួតប្រជែងនីមួយៗ បេក្ខជន អាចទទួលបានពិន្ទុ និងចុះហត្ថលេខាទទួលស្គាល់លទ្ធផលរបស់ខ្លួនបានភ្លាមៗ តែម្ដង»។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ដែរថា ប្រភេទវិញ្ញាសាអនុវត្តកីឡា ប្រព្រឹត្តទៅដោយត្រូវប្រើប្រាស់រយៈពេល ៨ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ ខែមករា រហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ព្រមទាំងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យ សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនដែលបានចុះឈ្មោះដោយស្ម័គ្រចិត្តផងដែរ៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


