ព័ត៌មានជាតិ
ភ្ញៀវទេសចរចូលខេត្តសៀមរាប មានជាង២៦ម៉ឺននាក់ ក្នុងខែ មករា ឆ្នាំ២០២៤
នៅដើមឆ្នាំ២០២៤ ខែមករា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប មានចំនួន ២៦៩៤៣២ នាក់ បានទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ និងរមណីយដ្ឋាននានា ក្រោយពីខេត្តសៀមរាបទទួលបាននូវសមទ្ធិផលធំៗ មានផ្លូវ ៣៨ខ្សែ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកកម្ពុជា ពិសេសខេត្តសៀមរាប ។

យោងតាមរបាយការណ៍ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប ខេត្តសៀមរាប គឺជាខេត្តប្រវត្តិសាស្ត្រសម្បូរទៅ ដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន និង បឹងទន្លេសាប ព្រមទាំងមានបង្កើតបានជាច្រើនកន្លែង នៅរមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។
ជាក់ស្តែង ក្នុងខែមករា ឆ្នាំ ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២៦៩ពាន់៤៣២នាក់ មានការថយចុះប្រមាណ ៤.៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២៨៣ពាន់៤៣៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១៥៣ពាន់៩០០នាក់ ថយចុះប្រមាណ ២៥.២៩% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២០៦ពាន់នាក់ នៅ (ឆ្នាំ២០២៣ ចូលឆ្នាំប្រពៃណីចិន-វៀតណាម) និង ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១១៥ពាន់៥៣២នាក់ មានការកើនឡើង ៤៩.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧ពាន់៤៣៦ នាក់ ។
បច្ចុប្បន្នជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចំនួនប្រមាណពី ២៣ទៅ២៦ ជើងហោះហើរ ក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ២ពាន់៣០០ នាក់ ទៅ ២ពាន់៩០០ នាក់ ក្នុងមួយថ្ងៃ ៕
អត្ថបទ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


