ព័ត៌មានជាតិ
ចូលជីកមើមរមៀតលក់ប្រចាំថ្ងៃ ជាន់គ្រាប់មីនផ្ទុះរងរបួសជើងទាំងពីរធ្ងន់ធ្ងរ
បុរសម្នាក់ មានមុខរបរធ្វើចម្ការបានរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបែកខ្ទេចប្រអប់ជើងទាំងសងខាង ខណៈដែលជនរងគ្រោះធ្វើដំណើរចូលទៅក្នុងចម្ការ ដើម្បីជីកមើមរមៀតលក់ប្រចាំថ្ងៃ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមានករណីផ្ទុះគ្រាប់មីនមួយបានកើតឡើងនៅចំណុចទយ ក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះចូលទៅក្នុងចម្ការ ដើម្បីជីកមើមរមៀតលក់ដូចសព្វមួយដង។ ខណៈដែលជនរងគ្រោះកំពុងដើរក៏បានជាន់ទៅលើគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម ក៏បានផ្ទុះឡើងបណ្ដាលឲ្យជើងទាំងសងខាង បែកខ្ទេច។
ភ្លាមៗនោះដែរក្រោយពេលកើតហេតុគឺខាងកម្លាំងយោធាតាមខ្សែបន្ទាត់ព្រំដែនបានយករថយន្តជួយដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ដោយឡែកចំពោះគ្រាប់មីនគឺក្រុមប្រឹក្សាឃុំដែលនៅទីនោះបានបញ្ជាក់ថាគឺជាប្រភេទ មីន៦៩ សម្រាប់បង្កៃកម្លាំងថ្មើរជើង ៕
អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


