ជីវិតកម្សាន្ដ
តុលាការវៀតណាមសម្រេចបន្ថយទោស តារាម៉ូដែល Ngoc Trinh ធ្លាប់បង្ហោះម៉ូតូធំបង្កភាពវឹកវរសាធារណៈ
យោងតាមការចុះផ្សាយពីសារព័ត៌មាន VnExpress បានចេញរបាយការណ៍ថា តារាម៉ូដែលស៊ិចស៊ី Tran Thi Ngoc Trinh បានរួចផុតពីការផ្អាកការកាត់ទោសក្នុងករណីបង្ហោះម៉ូតូធំបង្កភាពវឹកវរជាសាធារណៈ ដោយសារតែស្ថានភាពបានស្ងប់ស្ងាត់ និងបើទោះបីជារដ្ឋអាជ្ញាស្វែងរកដីកាចាប់នាងដាក់ពន្ធនាគារក៏ដោយ ។
ក្នុងអំឡុងពេលសវនាការរបស់នាងនៅតុលាការប្រជាជន HCMC កាលពីថ្ងៃសុក្រ តារាម៉ូដែល និងតារាសម្តែងវ័យ ៣៥ ឆ្នាំ រួមជាមួយនឹង Tran Xuan Dong អាយុ ៣៦ឆ្នាំ ដែលជាគ្រូបង្រៀនបើកបររបស់នាង បានសម្តែងនូវវិប្បដិសារីយ៉ាងស្មោះចំពោះទង្វើរបស់ពួកគេ។ នាងត្រូវបានកាត់ទោសពីបទបង្កភាពវឹកវរសាធារណៈ ជាបទឧក្រិដ្ឋដែលត្រូវជាប់ពន្ធនាគារពី ២ ទៅ ៧ ឆ្នាំ ហើយ Dong ប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទកាន់កាប់ម៉ូតូ ព្រមជាមួយនឹងឯកសារក្លែងក្លាយ។
តារាម៉ូដែលស្រីរូបនេះបាននិយាយទាំងទុក្ខសោកថា បទល្មើសរបស់នាងគឺដោយសារតែការយល់ដឹងមានកម្រិតនៃច្បាប់ ហើយបន្ទាប់ពីការចាប់ខ្លួនរបស់នាង ទើបនាងដឹងពីកំហុសដែលខ្លួនប្រព្រឹត្ត និងផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានចំពោះសង្គម។
ព្រះរាជអាជ្ញាបាននិយាយថា Trinh បានជិះម៉ូតូដែលមានកម្លាំងនិងម៉ាស៊ីនខ្ពស់ដោយគ្មានអាជ្ញាប័ណ្ណ ហើយបានចូលរួមក្នុងបញ្ចេញសកម្មភាពដ៏គ្រោះថ្នាក់ជាច្រើនដើម្បីបង្អួតដល់អ្នកគាំទ្ររបស់នាងលើបណ្ដាញអ៉ិនធើណេត។ ជាពិសេស ក្នុងនាមជាបុគ្គលសាធារណៈ ចុងចោទគួរតែធ្វើជាគំរូមួយ ប៉ុន្តែផ្ទុយទៅវិញបានប្រព្រឹត្តសកម្មភាពដែលធ្វើឲ្យសាធារណជនខកចិត្ត ហើយត្រូវតែដោះស្រាយយ៉ាងតឹងរ៉ឹង។
ទោះយ៉ាងនេះក្ដី ទាំងអ្នកជិះនិងអ្នកកាន់កាន់កាប់ម៉ូតូ សុទ្ធតែមានកត្តាអាចកាត់បន្ថយទោសអ្នកទាំងពីរ ដោយសំអាងថាពួកគេធ្វើដោយអចេតនា និងប្រព្រឹត្តបទឧក្រិដ្ឋដោយមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយបានសារភាពដោយស្មោះ ព្រមទាំងបង្ហាញវិប្បដិសារីជាសាធារណៈថែមទៀត។ ដូច្នេះ Trinh នឹងត្រូវបន្ថយទោសជាប់ពន្ធនាគារពី ៦ ទៅ ៩ ខែសម្រាប់គ្រូបង្រៀនឈ្មោះ Dong នឹងសល់ត្រឹម ១២ទៅ២១ ខែវិញ។
បន្ទាប់ពីស្តាប់ទឡ្ហីករណ៍របស់ពួកគេអស់រយៈពេលជាងមួយម៉ោង ក្រុមចៅក្រមបានយល់ស្របជាមួយនឹងពួកគេភាគច្រើន ប៉ុន្តែបានសំរេចថា ការបំពានរបស់ចុងចោទ ទោះបីជាមានការគ្រោងទុក មិនមែនជាឧក្រិដ្ឋកម្មរៀបចំ ដូចដែលព្រះរាជអាជ្ញាបានអះអាងនោះទេ។ ក្រៅពីនេះ Trinh ត្រូវបានឃុំឃាំងអស់រយៈពេលជាង ៣ ខែរួចហើយ សម្រាប់ការស៊ើបអង្កេត ហើយការឃុំខ្លួនបន្ថែមទៀតនឹងមិនចាំបាច់សម្រេចបន្ថែមទៀតទេ។
យោងតាមការចោទប្រកាន់ Trinh និង Dong បានសម្ដែងសកម្មភាពលើលើម៉ូតូ ដោយគ្មានអាជ្ញាប័ណ្ណសមស្របនៅទីក្រុង Thu Duc ជាច្រើនដងនៅចន្លោះខែកក្កដា និងខែតុលាឆ្នាំមុន។ Trinh មិនមានឧបករណ៍ការពារ ហើយជិះយានជំនិះក្នុងទីតាំងមិនសមរម្យ រួមទាំងឈរនៅម្ខាងនៃម៉ូតូនិងជិះប្រលែងដៃ។ ពួកគេបានថតរូបភាពទាំងនោះបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនរួមមាន TikTok និង Facebook រហូតទទួលបានបានការចូលចិត្ត និងមតិយោបល់ជាង ១៦៣ លានដងឯណោះ។ ក្រោយមក អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារ៉ាម៉ូដែលស៊ិចស៊ី វៀតណាម ដែលកាត់ទោសជាប់ពន្ធនាគារកក្រើកប្រទេស មានជីវិតតស៊ូខ្លាំង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ