ព័ត៌មានជាតិ
បក្សកាន់អំណាចប្ដឹងលោក ស៊ឹង សែនករុណា ឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ និងសងជំងឺចិត្តពីរពាន់លានរៀល
មេធាវីបក្សកាន់អំណាច នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានសម្រេចប្ដឹងអនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន និងទាមទារឱ្យសងជំងឺចិត្តចំនួនពីរពាន់លានរៀល (គិតជាដុល្លារជិត៤៩ម៉ឺនដុល្លារ)។

មេធាវីរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចប្ដឹងបែបនេះ នៅក្រោយពេលដែលលោក ស៊ឹង សែនករុណា ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថាសម្ដីរបស់លោក ស៊ឹង សែនករុណា បានប្រមាថដល់គណបក្សប្រជាជនកម្ពុជា។
គួររំលឹកថា ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ក្នុងចំណងជើងព័ត៌មានថា លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោក ជាង១លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់អំណាច លោក ស៊ឹង សែនករុណា បានលើកឡើងថា “វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ និងគណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែង ដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ”។
ជុំវិញការលើកឡើងទាំងនេះ នៅក្នុងពាក្យបណ្ដឹង មេធាវីគណបក្សកាន់អំណាចបានសរសេរអះអាងថា ការណ៍ដែលលោក ស៊ឹង សែនករុណា ថ្លែងថា «គណបក្សប្រជាជនកម្ពុជា…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ…និង….តែងតែយកតុលាការមកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»… ព្រមទាំងប្រើប្រាស់ «វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន…» គឺស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិត ជាពាក្យពេចន៍អះអាងបំផ្លើស ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្ស។
មេធាវីបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបានចាត់ទុក ការប្រព្រឹត្តរបស់លោក ស៊ឹង សែនករុណ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្ស និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តនាពេលដ៏ខ្លីខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


