វប្បធម៌ ជំនឿ
សម្ដេចធិបតី ស្នើកុំអន់ចិត្តសង្ក្រាន្តថៃចូលបញ្ជីយូណេស្កូ ខណៈកម្ពុជាក៏មានសិទ្ធិស្នើ
ខណៈមានការមិនពេញចិត្តចំពោះ ថៃដែលបានចុះ សង្ក្រាន្តថៃ ចូលបញ្ជីបេតិកភណ្ឌអរូបីមនុស្សជាតិ របស់យូណេស្កូ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រជាពលរដ្ឋកុំមានការអាក់អន់ស្រពន់ចិត្ត ខណៈ កម្ពុជា ក៏មានសិទ្ធិ និងគ្រោង ស្នើ សង្រ្កាន្តកម្ពុជា ចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីមនុស្សជាតិ យូណេស្កូ ផងដែរ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ថៃមិនបានយក សង្ក្រាន្តខ្មែរទេ ដ្បិតពិធីបុណ្យនេះមាននៅប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួនទៀតផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “យើងក៏មាន [សង្ក្រាន្ត] ដែរ ក្រសួងវប្បធម៌យើងទៅថ្ងៃមុខ កំពុងពិចារណា ក្នុងការដាក់សង្ក្រាន្តនៅកម្ពុជាជាបេតិកភណ្ឌដែរ។ វប្បធម៌យើងស្រដៀងគ្នា ដូច គុនខ្មែរ និង មួយថៃ។ កាលយើងចុះ គុនខ្មែរ ក៏បងប្អូនថៃមួយចំនួនយល់ច្រឡំថាជារបស់គាត់ ហើយជំទាស់មិនឱ្យចុះ ប៉ុន្តែវប្បធម៌ប្រទេស២ ដោយឡែកស្រដៀងគ្នា”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ថៃចុះ សង្ក្រាន្តថៃ មិនមែនសង្ក្រាន្ត ទទេទេ ចំណែកកម្ពុជា ក៏មានសិទ្ធិចុះសង្ក្រាន្តកម្ពុជាដែរ គឺអត់មានអីខុសទេ សុំបញ្ជាក់។ ហើយកុំយករឿងយល់ច្រឡំនាំឱ្យឈ្លោះគ្នាប្រទេសជាតិទាំងសងខាង”។

គួររម្លឹកថា អង្គការយូណេស្កូ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ប្រទេសថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ចេញពីប្រទេសបុតស្វាណាដែលជាប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង បន្ទាប់ពីថៃបានស្នើដាក់បញ្ចូលព្រឹត្តិការណ៍មួយនេះកាលពីឆ្នាំ២០២០ មកម្ល៉េះ។

ក្រោយទទួលដំណឹងនេះ គណៈកម្មាធិការរដ្ឋាភិបាលថៃ នៅឆ្នាំ២០២៤ នឹងប្រារព្ធពិធីបុណ្យសង្ក្រាន្តពេញមួយខែមេសាតែម្តង ពោលគឺមិនរៀបចំត្រឹម ៣ ថ្ងៃដូចប្រពៃណីមុនៗឡើយ ក្នុងគោលបំណងធ្វើឱ្យប្រទេសស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពិភពលោកកំពូលទាំង១០៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


