ព័ត៌មានជាតិ
សិស្សអវត្តមាន ៣៦% តាមសាលារៀននៅរាជធានីភ្នំពេញចូលឆ្នាំចិនថ្ងៃទី ១
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ កម្ភៈនេះថានៅព្រឹកថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សាលារៀននៅរាជធានីភ្នំពេញមានសិស្សអវត្តមានប្រមាណ ៣៦% ខណៈគ្រូអវត្តមាន ៥%។
លោកប្រធានបានបន្តថា « នៅព្រឹកថ្ងៃទី ១ នៃបុណ្យចូលឆ្នាំចិន ត្រូវនឹងថ្ងៃសៅរ៍តាមរបាយការណ៍ឃើញថាវត្តមានគ្រូមកបង្រៀនមាន ៩៥% និងសិស្សមករៀនមាន ៦៤% យើងបានខិតខំប្រឹងប្រែងទបស្កាត់ហើយតែជាធម្មតាឪពុកម្តាយសិស្សគាត់ទៅលេងស្រុកឬទៅកម្សាន្តផ្សេងៗគឺសិស្សត្រូវទៅតាមឪពុកម្តាយហើយ»។

លោកប្រធានមន្ទីរបានបន្តទៀតថា មុនពិធីបុណ្យចូលឆ្នាំចិនមកដល់ មន្ទីរតែងតែរៀបចំកិច្ចប្រជុំជាមួយនាយកសាលានៅរាជធានីភ្នំពេញដើម្បីណែនាំឱ្យសាលានីមួយៗធ្វើការប្រជុំផ្សព្វផ្សាយដល់សិស្សនិងគ្រូឱ្យបានយល់ច្បាស់ពិសេសនៅពេលម៉ោងគោរពទង់ជាតិថាបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាករបស់ខ្មែរយើងទេ។ ដូចនេះលោកគ្រូអ្នកគ្រូត្រូវមកបង្រៀន និងសិស្សានុសិស្សត្រូវមករៀនដូចថ្ងៃធម្មតាមិនមានការឈប់សម្រាកឡើយ។

រូបឯកសារ
លោកបានបន្ថែមទៀតថា បុណ្យចូលឆ្នាំចិនឆ្នាំនេះ មន្ទីរមិនបានបង្កើតគណៈកម្មការឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញដូចឆ្នាំមុនទេ ដោយឱ្យតាមសាលានានាមានភាពម្ចាស់ការក្នុងការគ្រប់គ្រងការបង្រៀននិងរៀនរៀងៗខ្លួន។ប៉ុន្តែគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវរាយការណ៍តាមគ្រុបតេឡេក្រាម ២ ដងក្នុង១ថ្ងៃគឺពេលព្រឹកនិងពេលរសៀលមកមន្ទីរដើម្បីគ្រប់គ្រងវត្តមានគ្រូនិងសិស្សឱ្យបានល្អ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានលើកទឹកចិត្តនិងជំរុញដល់មាតាបិតានិងអាណាព្យាបាលសិស្សបញ្ជួនកូនៗមករៀនឱ្យបានគ្រប់ៗគ្នានៅថ្ងៃសែនចិននិងបុណ្យចូលឆ្នាំចិន។
លោកស្រីបានណែនាំដល់សាលារៀនត្រូវអនុវត្តតាមអនុក្រឹត្យឈប់សម្រាកដែលចេញដោយរាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរត្រូវគ្រប់គ្រងសិស្សានុសិស្សនិងបញ្ជីវត្តមានឱ្យបានត្រឹមត្រូវ។សិស្សដែលចង់ឈប់សម្រាកត្រូវតែសុំច្បាប់បើមិនដូច្នេះទេនឹងកំណត់ជាការឈប់ដោយអវត្តមាន៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


