កីឡា
មកហាត់នៅកម្ពុជា Moe Zaw ប្រាប់ថា ការប្រកួតគុនខ្មែរដំបូងពិតជាអស្ចារ្យ
កីឡាករប្រដាល់មីយ៉ាន់ម៉ា Soe Moe Zaw បានប្រកួតស្មើជាមួយកីឡាករកម្ពុជា រិន សារ័ត្ន កាលពីរសៀល ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានមកហ្វឹកហាត់គុនខ្មែរនៅក្នុងប្រទេសកម្ពុជារយៈពេលជាង១ខែ។
កីឡាករ Soe Moe Zaw ដែលជាប្អូនប្រុសបង្កើតរបស់កីឡាករបាល់ទាត់ Soe Moe Kyaw របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានរៀបរាប់ថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះសម្រាប់អាជីពប្រដាល់គុនខ្មែរ ប៉ុន្តែពិតជាអស្ចារ្យណាស់សម្រាប់រូបគេ។

កីឡាករបានរៀបរាប់ថា ៖«ជាដំណើរការដ៏អស្ចារ្យ! ម្សិលមិញជាការប្រកួតគុនខ្មែរលើកដំបូងរបស់ខ្ញុំនៅប្រទេសកម្ពុជា ហើយគ្មានអ្វីផ្សេង ក្រៅតែពីអស្ចារ្យ។ លទ្ធផលស្មើជាមួយកីឡាករចាស់វស្សារបស់កម្ពុជាពិតជាបំពេញនូវការតាំងចិត្តរបស់ខ្ញុំកាន់តែខ្លាំង និងកាន់តែរំភើប»។
រូបគេបានអរគុណដល់គ្រូបង្វឹក ម៉ា ទីន អ្នកចាត់ការ Sov Men និងក្លិប The Ring Fitness Social Club ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានលើកទឹកចិត្តដល់ខ្លួន។

កីឡាមីយ៉ាន់ម៉ា Lethwei និងគុនខ្មែរ រួមបញ្ចូលគ្នាគឺជាស្មារតីប្រយុទ្ធដ៏អស្ចារ្យ។ កីឡាករបានបញ្ជាក់ថា«សូមចាំថា យើងមិនមែនលេងជាមួយគុនខ្មែរទេ យើងរស់នៅជាមួយគុនខ្មែរ ដកដង្ហើមជាមួយគុនខ្មែរ ប្រយុទ្ធដើម្បីអ្វីៗគ្រប់យ៉ាង»។
កីឡាករ Soe Moe Zaw ទើបតែបានមកហ្វឹកហាត់គុនខ្មែរកាលពីខែមករា ឆ្នាំ២០២៤ ដោយស្នាក់នៅកម្ពុជាជាមួយបងប្រុសរបស់ខ្លួន។ ការហ្វឹកហាត់ទើបតែបានជាង១ខែប៉ុណ្ណោះ រូបគេក៏បានឡើងប្រកួតលើកដំបូង ដោយបានស្មើជាមួយកីឡាករកម្ពុជា រិន សារ័ត្ន ដែលមានបទពិសោធច្រើន។
ការបង្ហាញសមត្ថភាពនៅលើសង្វៀនរបស់ Soe Moe Zaw ទទួលបានការសរសើរច្រើនពីអ្នកគាំទ្រ ជាពិសេសកណ្តាប់ដៃ និងទាត់ដ៏មានទម្ងន់ ប៉ុន្តែបទពិសោធនៅក្មេងខ្ចី។ ពីរបីប្រកួតទៀត រូបគេនឹងកាន់តែល្អទាំងអាវុធ បច្ចេកទេស និងស្មារតី៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


